Yearendyearend1140x150

កងទ័ពមួកខៀវ ១៣៩ នាក់ កំពុងធ្វើចត្តាឡីស័ក ក្រោយមកពីម៉ាលី

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ កងទ័ពមួកខៀវរបស់កម្ពុជាទាំង១៣៩នាក់ បានបញ្ជូនទៅធ្វើចត្តាឡីស័ក បន្ទាប់ពីបញ្ចប់បេសកកម្មនៅសាធារណរដ្ឋម៉ាលីរយៈពេលមួយឆ្នាំ។ នេះបើតាម អនុប្រធានគណៈកម្មាធិការជាតិ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០។

អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានឱ្យដឹងថា  កងទ័ពមួកខៀវកម្ពុជា ១៣៩ នាក់ ក្នុងចំណោមនោះនារី១១នាក់ មកដល់កម្ពុជជា ដោយ សុវត្ថិភាព បន្ទាប់ពីបានបញ្ចប់បេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហ ប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី រយៈពេលមួយឆ្នាំ។

ឯកឧត្តម  ក៏បានបញ្ជាក់ដែរថា កងយោធាមួកខៀវកម្ពុជា ទើបធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជានាពេលនេះ គឺបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅវិទ្យាស្ថានហ្វឹកហ្វីនកងកម្លាំងរក្សាសន្តិភាព នៅ ស្រុកឧដុង្គ ៤៥នាក់ ក្នុងនោះនារី១នាក់ និង នៅសាលាហ្វឹកហ្វឺនកងកម្លាំងពហុជាតិ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ៩៤នាក់ ក្នុងនោះនារីចំនួន១០នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កងទ័ពមួកខៀវ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង