Yearendyearend1140x150

អ្នកត្រួសត្រាយផ្លូវក្រុម«គ្រួសារត្រកូល គីម»ទទួលមរណភាពក្នុងវ័យ៩៤ ឆ្នាំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ព្យុងយ៉ាង៖ លោក គីម គីណាម ដែលជាប្រធានផ្នែកឃោសនារបស់កូរ៉េខាងជើង ដែលបានជួយកសាងរាជវង្សទាំងបីរបស់ក្រុមគ្រួសារត្រកូលគីមបានទទួលមរណភាពនៅអាយុ ៩៤ ឆ្នាំ។ ការបាត់បង់ជីវិតនៃលោក គីម គីណាមនេះបានធ្វើឲ្យលោក គីម ជុងអ៊ុនមានការសោកស្តាយជាខ្លាំងព្រោះលោកបាត់ចាត់ទុកលោក គីម គីណាម ជាអ្នកស្នេហាជាតិរបស់កូរ៉េខាងជើងយ៉ាងពិតប្រាកដ។

ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េផ្លូវការរបស់កូរ៉េខាងជើងបានអះអាងថាមេដឹកនាំបច្ចុប្បន្នរបស់ប្រទេសកូរ៉េខាងជើងគឺលោក គីមជុងអ៊ុន បានទៅសួរសុខទុក្ខសពលោក គីម គីណាម នៅសាលពិធីបុណ្យសពមួយក្នុងរដ្ឋធានីព្យុងយ៉ាងកាលពីថ្ងៃពុធ ហើយបានសម្តែងការរំលែកទុក្ខដល់សមាជិកគ្រួសាររបស់លោកគីម គីណាម សពរបស់លោក គីម គីណាមនឹងត្រូវបញ្ចុះនៅថ្ងៃព្រហស្បតិ៍នេះ។

ប្រភពកាសែតដដែលអះអាងទៀតថា លោក គីម គីណាម ជាអតីតលេខាគណៈកម្មាធិការមជ្ឈិមបក្សកម្មករកំពុងកាន់អំណាច "បានលះបង់កម្លាំងកាយចិត្តចំពោះការតស៊ូដើម្បីការពារ និងពង្រឹងមនោគមវិជ្ជានៃភាពបរិសុទ្ធនៃបដិវត្តន៍របស់កូរ៉េខាងជើង និងធានាយ៉ាងម៉ឺងម៉ាត់នូវជ័យជំនះឥតឈប់ឈរនៃបុព្វហេតុសង្គមនិយមនៃប្រទេសកូរ៉េ"។

លោកក៏បានដឹកនាំគណៈប្រតិភូទៅកូរ៉េខាងត្បូងក្នុងឆ្នាំ ២០០៩ ដើម្បីចូលរួមពិធីបុណ្យសពរបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូង Kim Dae-Jung ដែលបានបន្តភ្ជាប់ពាក្យជាមួយកូរ៉េខាងជើង និងបានជួបប្រជុំកំពូលជាមួយអតីតមេដឹកនាំកូរ៉េខាងជើង Kim Jong Il ដែលជាឪពុករបស់មេដឹកនាំបច្ចុប្បន្ន។លោក គីម គីណាម គឺជាមន្ត្រីជាន់ខ្ពស់ម្នាក់ក្នុងចំណោមមន្ត្រីជាន់ខ្ពស់ទាំងប្រាំពីររូប ដែលបានចូលរួមជាមួយលោក Kim Jong Un ក្នុងការអមដំណើរលោក Kim Jong Il មេដឹកនាំចុងក្រោយបន្ទាប់ពីការស្លាប់របស់លោកក្នុងឆ្នាំ ២០១១៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង