Yearendyearend1140x150

«ដើមកោងកាង»ជាង ២០០ដើម ត្រូវបានដាំនៅសហគមន៍កោះកាពិ ខេត្តកោះកុង

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

កោះកុង៖ អង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា និងសហគ្រាស ហ្វីស៊ីងខេត អេកូឡូជីខល អេនធើប្រាយ ខូ អ៊ិល ធី ឌី បានរៀបចំព្រឹត្តិការណ៍ដាំកូនកោងកាងចំនួនជាង ២០០ដើម ជាលើកដំបូងដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងស្តារព្រៃកោងកាងឡើងវិញដែលដឹកនាំដោយសហគមន៍នៅកោះកាពិ។

ព្រឹត្តិការណ៍ដាំកូនកោងកាងនេះ មានការចូលរួមពីលោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង លោក វ៉េត សុនីម អនុប្រធានមន្ទីរ ទទួលបន្ទុកតំបន់ការពារធម្មជាតិ លោក អ៊ុល រ៉ាន់ ប្រធានការិយាល័យដែនជម្រកសត្វព្រៃ តំណាងក្រុមប្រឹក្សាឃុំកោះកាពិ គណៈកម្មាធិការតំបន់ការពារសហគមន៍កោះកាពិ និងកោះស្រឡៅ បុគ្គលិកមកពីមន្ទីរបរិស្ថានខេត្ត និងសមាជិកសហគមន៍។

ដើមកោងកាងដែលដាំថ្មីទាំងនេះ ត្រូវបានដាំលើផ្ទៃដីប្រមាណ ០,៣ ហិកតា ដែលជាជំហានដំបូងឆ្ពោះទៅគោលដៅស្តារឡើងវិញនូវព្រៃកោងកាងចំនួន ៤០០ ហិកតា នៅភាគខាងជើងនៃខេត្តកោះកុង ក្រោមគម្រោង «ពង្រឹងតំបន់ការពារសមុទ្រ» ដឹកនាំដោយអង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា និង សហគ្រាស ហ្វីស៊ីងខេត អេកូឡូជីខល អេនធើប្រាយ ខូ អ៊ិល ធី ឌី ដែលជាដៃគូអនុវត្តក្នុងសកម្មភាពនេះ។

ជាមួយគ្នានេះ ការស្ដារឡើងវិញនូវព្រៃកោងកាង គឺដើម្បីការជួយទប់ស្កាត់ការបាត់បង់ជីវៈចម្រុះ និងពង្រឹងជីវភាពរស់នៅសហគមន៍ដូចជាការបង្កើនធនធានជលផល ទប់ស្កាត់នឹងបម្រែបម្រួលអាកាសធាតុ និងប្រយោជន៍ផ្នែកអេកូទេសចរណ៍ ផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង