Yearendyearend1140x150

ប្រទះឃើញវត្ថុបុរាណ«អណ្ដើក» ធ្វើពីថ្មភក់ នៅកណ្តាលស្រះទឹក នៃប្រាសាទបាយ័ន

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

សៀមរាប៖ អាជ្ញាធរជាតិអប្សរា នាថ្ងៃទី២២ មេសា បានកំណាយរកឃើញអណ្ដើក ចំនួន០១ ធ្វើពីថ្មភក់ នៅត្រង់ចំណុច កណ្តាលស្រះទឹកខាងកើតឆៀងខាងជើង ខាងមុខនៃប្រាសាទបាយ័ន ស្ថិតនៅភូមិរហាល សង្កាត់នគរធំ ខេត្តសៀមរាប។

មន្ត្រីនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ ផ្នែកនីតិវិធី និងកម្លាំងប៉ុស្តិ៍ការពារទី១០ សហការជាមួយភ្នាក់ងារអាជ្ញាធរជាតិអប្សរា បានចុះទៅប្រាសាទបាយ័ន ស្ថិតនៅភូមិរហាល សង្កាត់នគរធំ ខេត្តសៀមរាប ដើម្បីធ្វើការប្រគល់ទទួលរូបអណ្ដើក ចំនួន០១ ធ្វើពីថ្មភក់ មានទំហំៈបណ្តោយ ៥៧ស.ម ទទឹង ៤៣ស.ម និងមានកម្រាស់ ២១ស.ម ដែលក្រុមគម្រោងអាជ្ញាធរជាតិអប្សរា បានកំណាយរកឃើញត្រង់ចំណុច កណ្តាលស្រះទឹកខាងកើតឆៀងខាងជើង ក្នុងជម្រៅដី១,៥០ម៉ែត្រ។

ជាមួយគ្នានេះ វត្ថុបុរាណខាងលើ លោក ស្រ៊ុន តិច មន្ត្រីបច្ចេកទេសក្រុមគម្រោងអាជ្ញាធរជាតិអប្សរា បានប្រគល់ឲ្យលោក ឈូក សុម៉ាឡា មន្ត្រីចុះបញ្ជីសារពេីភណ្ឌនៃអាជ្ញាធរជាតិអប្សរា យកទៅរក្សាទុកនៅ សារមន្ទីរជាតិព្រះនរោត្តមសីហនុ-អង្គរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង