Yearendyearend1140x150

អគ្គស្នងការរងនគរបាលជាតិ បញ្ជាឱ្យនគរបាលចុះស្ទូចអូសយករថយន្តចតបង្កកកស្ទះ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/


ភ្នំពេញ៖ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញលោកឧត្តមសេនីយ៍ឯក ស ថេត បានដាក់បទបបញ្ជាឱ្យនគរបាលសណ្តាប់ធ្នាប់សាធារណៈ ត្រូវចាប់ផ្តើមអនុវត្តចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងទីប្រជុំមួយចំនួនក្នុងរាជធានីភ្នំពេញ។ជាមួយការជំរុញឲ្យចាត់វិធានការ លោកក៏បានណែនាំដល់នគរបាលអនុវត្តឱ្យមានតម្លាភាព និងមិនត្រូវឃុបឃិតយកប្រាក់ខុសច្បាប់ពីអ្នកចតរថយន្តឡើយ។

បើតាមលោកស ថេត វិធានការខាងលើ គឺជាផ្នែកមួយដើម្បីចូលរួមដោះស្រាយបញ្ហាបទល្មើសគ្រោះថ្នាក់ចរាចរណ៍ មុនពេលនគរបាលរាជធានីភ្នំពេញបើកយុទ្ធនាការចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅពេលឆាប់ៗខាងមុខនេះ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ។

លោកមានប្រសាសន៍ទៀតថា ការចុះរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក៏មានការឯកភាពពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញរួចហើយ ដើម្បីពង្រឹងឱ្យអ្នកធ្វើដំណើរទូទៅមានស្មារតីភ្ញាក់រលឹកចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ក្នុងការការពារអាយុជីវិត និងទ្រព្យសម្បត្តិ និងរក្សាសុវត្ថិភាពសង្គម ជាពិសេសក៏ដើម្បីពង្រឹងត្រួតពិនិត្យលើអ្នកបើកបរប្រើប្រាស់អាវុធខុសច្បាប់និងបទល្មើសផ្សេងទៀតនោះផងដែរ ។

លោកស ថេត បានណែនាំដល់នគរបាលក្រោមឱវាទត្រូវធ្វើជាគំរូល្អ នាំគ្នាគោរពច្បាប់ចរាចរណ៍ ពីព្រោះការចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅពេលនោះ គឺធ្វើឡើងមិនយោគយល់ឡើយ ។ ពោលគឺធ្វើយ៉ាងណារឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដោយស្មើភាពគ្នា។នេះបើយោងតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង