Yearendyearend1140x150

ក្រសួងអប់រំ ត្រៀមរៀបចំប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹង អំពីការរៀបចំការប្រកួតកីឡាឧត្តមសិក្សា និង មធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ចាប់ពីថ្ងៃទី ១៨-២៧ ខែឧសភា ឆ្នាំ២០២៤ ដោយបាន កំណត់កីឡាចំនួន ១៣ប្រភេទ នៅរាជធានីភ្នំពេញ។

បើយោងតាមក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹង អំពីការប្រកួតកីឡាឧត្តមសិក្សា និង មធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ចាប់ពីថ្ងៃទី ១៨-២៧ ខែឧសភា ឆ្នាំ២០២៤ ដោយបាន កំណត់កីឡាចំនួន ១៣ប្រភេទ សម្រាប់ធ្វើការ ប្រកួតប្រជែង ដែលរួមមាន៖ កីឡាបាល់ទាត់, កីឡាបាល់ទះ, កីឡាបាល់បោះ, កីឡាអត្តពលកម្ម -កីឡាប៉េតង់, កីឡាហែលទឹក, កីឡាវាយកូនឃ្លីលើតុ, កីឡាវាយសី, កីឡាតេក្វាន់ដូ ITF, កីឡាតេក្វាន់ដូ WT,កីឡាការ៉ាតេ, កីឡាសីដក់, និងកីឡាគុនដាវ។

ជាមួយគ្នានេះ ក្រសួងអប់រំ ក៏បានបញ្ជាក់ថា ក្រសួងទទួលបន្ទុកលើការហូបចុក ស្នាក់នៅ និងដឹកជញ្ជូនកីឡាករ ក្នុងអំឡុងពេលការប្រកួត សម្រាប់គ្រូបង្វឹកគ្រូជំនួយ កីឡាករ កីឡាការិនី និងមន្ត្រីដែលមានក្នុងនិយាមបច្ចេកទេស ដែលបានកំណត់ក្នុងបទបញ្ញត្តិទូទៅ។ ចំណែកការហូបចុក ស្នាកនៅរបស់ប្រតិភូដឹកនាំ ការធ្វើដំណើរ ការហូបចុកពេលមកចូលរួមប្រកួត និងត្រលប់ទៅរាជធានី ខេត្តវិញ ជាបន្ទុកចំណាយរបស់អង្គភាពសាមី៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង