Yearendyearend1140x150

ខេត្តព្រះសីហនុទទួលបាន«ភ្ញៀវទេសចរ»ជិត ៦៥ម៉ឺននាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ខេត្តព្រះសីហនុ៖ ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្តគ្រឹស្នា បានឲ្យដឹងថាចំនួនភ្ញៀវមកលេងខេត្តព្រះសីហនុក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃ១៦ខែមេសា ឆ្នាំ២០២៤ មានភ្ញៀវទេសចរសរុបចំនួន ៦៤៩.០៥២នាក់ ថយចុះ២៦,៨៩%ធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះ ភ្ញៀវទេសចរជាតិ៦២៩.៦៣១នាក់ ថយចុះ២៨,១១%ធៀបនឹងឆ្នាំ ២០២៣ និងភ្ញៀវបរទេស ១៩.៤២១ នាក់កើនឡើង៦២,៣១% ធៀបនឹងឆ្នាំ ២០២៣។

បើតាមប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ចំពោះភ្ញៀវចូលតាមព្រលានយន្តហោះអន្តរជាតិចំនួន០៨ជើងកើនឡើង០២ជើង ធៀបនឹងឆ្នាំកន្លងទៅ ដោយមានភ្ញៀវសរុប ៣៨៤នាក់ កើនឡើង៣៣,៧៩% ធៀបនឹងឆ្នាំ ២០២៣។ភ្ញៀវទៅសម្រាកកំសាន្តតាមបណ្តាកោះនានាសរុប៖ សរុប៣.៨៣១នាក់ ថយចុះ៤,៥១% ធៀបនឹងឆ្នាំ ២០២៣ ដោយមានភ្ញៀវជាតិ១.៨៣៦នាក់ ថយចុះ២៤,៥៦% ធៀបនឹងឆ្នាំ ២០២៣ និងភ្ញៀវបរទេស១.៩៩៥នាក់ កើនឡើង២៦,៤២%ធៀបនឹងឆ្នាំ ២០២៣។

តាមបណ្តារមណីយដ្ឋាន និងឆ្នេរនានាសរុប៦៤៤.៨៣៧នាក់ ថយចុះ២៧,០២%ធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះ ភ្ញៀវជាតិ៦២៧.៧៨៧នាក់ ថយចុះ២៨,១២%ធៀបនឹងឆ្នាំ ២០២៣ និងភ្ញៀវបរទេស១៧.០៥០នាក់ កើនឡើង៦៨,៦៦%ធៀបនឹងឆ្នាំ ២០២៣៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង