Yearendyearend1140x150

សត្វដំរីព្រៃចិនមានការកើនឡើងខ្លាំង បន្ទាប់ពីចិនចាត់វិធានការការពារតឹងរឹង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ ចំនួនសត្វដំរីព្រៃនៅប្រទេសចិនកំពុងមានកើនឡើងជាខ្លាំងដោយសារកិច្ចខិតខំប្រឹងប្រែងការពារកាន់តែច្រើនឡើងនៅក្នុងស្រុកនៃខេត្តយូណានភាគនិរតីនៃប្រទេសចិន។ខេត្តយូណាគឺជាខេត្តមួយក្នុងចំណោមខេត្តដទៃទៀតដែលមានពូជដំរីព្រៃចាស់ជាច្រើនប្រភេទកំពុងតែរស់នៅ ជាការឆ្លើយតបនិងអភិរក្សដំរីទាំងនោះអស់នោះពីការបរបាញ់ផ្សេងៗអាជ្ញាធរចិនបានបង្កើនកិច្ចខិតខំប្រឹងប្រែងការពារដំរីទាំងអស់នោះពីឈ្មួញរកស៊ី និងសម្លាប់សត្វដំរីធ្វើជាអាជីវកម្ម និងម្ហូបអាហារផ្សេងៗ។

យោងតាមអាជ្ញាធរអភិរក្សដំរីនៃប្រទេសចិនបានឲ្យដឹងថាបច្ចុប្បន្ននេះដំរីចាស់ៗក្នុងខេត្តមានចំនួន ៤២ ក្បាលត្រូវបានគេប្រទះឃើញនៅក្នុងតំបន់ព្រៃជ្រៅដោយពួកវាសុទ្ធតែមានអាយុកាលចាស់ៗឆ្នាំ ហើយជាពូជដំរីដែលជិតផុតពូជ។ដោយសារកង្វះខាតអាហារក្នុងរដូវរដូវរងាក្នុងប្រទេសចិន កម្មករបានរៀបចំអាហារដែលដំរីចូលចិត្តរួមមាន ចេក អំពៅ និងពោតនៅតំបន់មួយចំនួន។

បច្ចុប្បន្ននេះអាជ្ញាធរចិនប្រើប្រាស់យន្តហោះគ្មានមនុស្សបើកដើម្បីតាមដានសត្វដំរី នៅពេលអាកាសធាតុមានការប្រែប្រួល ដូចជាថ្ងៃភ្លៀង ឬមានពពកច្រើន អាជ្ញាធរចិននិងបង្កើនការយកចិត្តទុកដាក់មើលដំរីបន្ថែមទៀត។ នៅពេលដែលរំដីចាចេញពីព្រៃទៅកាន់តាមតំបន់ផ្សេងៗអាជ្ញាធរបានចេញការព្រមានជាមុន និងជូនដំណឹងដល់ប្រជាជនក្នុងតំបន់ឱ្យនៅឆ្ងាយពីតំបន់ពាក់ព័ន្ធ។ការអនុវត្តវិធានការផ្សេងៗបានធ្វើឱ្យសត្វដំរីនៅប្រទេសចិនទទួលបានកន្លែងរស់នៅគ្រប់គ្រាន់ ហើយចំនួនសត្វដំរីក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង