Yearendyearend1140x150

ឡាវចាត់វិធានការទប់ស្កាត់សុវត្ថិភាព នៃការហូរអាស៊ីតចូលទន្លេមេគង្គ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ឡាវ៖ អាជ្ញាធរឡាវ បានចាត់វិធានការបន្ទាន់ទប់ស្កាត់ហានិភ័យដែលអាចកើតមានឡើង បន្ទាប់ពីឡានដឹកអាស៊ីត ស៊ុលហ្វួរីក ជាង៣០តោនបានក្រឡាប់ចូលទឹកទន្លេមេគង្គកាលពីប៉ុន្មានថ្ងៃមុន មកដល់ពេលនេះអាជ្ញាធរឡាវបានឲ្យដឹងថា ទឹកទន្លេមេគង្គពេលនេះមានសុវត្ថិភាពហើយ បន្ទាប់ពីឡាវបង្កើនវិធីទប់ស្កាត់ការហូរចូលក្នុងទន្លេ។

នៅថ្ងៃទី ៣ ខែមេសា រថយន្តដឹកអាស៊ីត ស៊ុលហ្វួរីក ៣០តោន បានជួបឧបទ្ទវហេតុនៅភូមិ Phou Xang Kham ក្នុងខេត្ត Luang Prabang បណ្តាលឲ្យធ្លាយចូលទឹកទន្លេក្បែរនោះ។ ឧបទ្ទវហេតុនេះ បានកើតឡើងនៅពេលដែលរថយន្តដឹកជញ្ជូនអាស៊ីតស៊ុលហ្វួរីកបានក្រឡាប់ដែលបណ្តាលឱ្យលេចធ្លាយប្រហែល ៥០ ភាគរយនៃអាស៊ីតក្នុងឡាន។ ទីតាំងកើតហេតុមានចម្ងាយប្រហែល ៣០០ ម៉ែត្រពីទន្លេណាំខាន់ និងប្រហែល ៦ គីឡូម៉ែត្រពីចំណុចប្រសព្វនៃទន្លេមេគង្គ។នៅថ្ងៃបន្ទាប់ អាជ្ញាធរមូលដ្ឋានបានដំឡើងរបាំងការពារទឹកដែលមានជាតិអាស៊ីតមិនឲ្យចូលដល់ទន្លេ។

ការវាស់វែងតាមទីវាលកន្លែងក្រឡាបឡាន បានបង្ហាញថា មានផលប៉ះពាល់ដំបូងដែលត្រូវបានសង្កេតឃើញនៅកន្លែងកើតហេតុ រួមទាំងការថយចុះកម្រិតអុកស៊ីហ្សែនរលាយ និងកំហាប់ស៊ុលហ្វាតកើនឡើង គុណភាពទឹកនៅក្នុងទន្លេណាំខាន់ និងទន្លេមេគង្គនៅតែមិនមានផលប៉ះពាល់។ ការអនុវត្តរបាំងពីអាជ្ញាធរមូលដ្ឋាន និងវិធានបន្ទាន់មួយចំនួនបានទប់ស្កាត់ផលប៉ះពាល់នៃការហូរចូលទន្លេមេគង្គ។

ការហូរចូលអាស៊ីតនេះ ត្រូវបានគេរំពឹងថានឹងឈានទៅដល់ប្រទេសថៃយ៉ាងឆាប់រហ័សបំផុតតាមរយៈទន្លេមេគង្គ។ មន្ត្រីថៃក៏បានទាក់ទងជាមួយសមភាគីក្នុងប្រទេសឡាវ ដើម្បីសម្របសម្រួលកិច្ចខិតខំប្រឹងប្រែង។ គួរបញ្ជាក់ថា អាស៊ីតស៊ុលហ្វួរីក ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងឧស្សាហកម្មផ្សេងៗជាសារធាតុមានគីមីខ្លាំង ហើយអាចបណ្តាលឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរវិសាលភាពនៃគ្រោះថ្នាក់ គឺអាស្រ័យលើកត្តាដូចជារយៈពេលនៃការប៉ះពាល់ និង កម្រិតថ្នាំ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង