Yearendyearend1140x150

យុវជនម្នាក់ត្រូវនគរបាលឃាត់ខ្លួនក្រោយអះអាងថា«អង្គរវត្តមិនមែនជារបស់ខ្មែរ»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ត្បូងឃ្មុំ៖ យុវជនម្នាក់ដែលថតវីដេអូបង្ហោះលើបណ្តាញសង្គម TikTok ថា អង្គរវត្ត មិនមែនជារបស់ខ្មែរត្រូវនគរបាលខេត្តត្បូងឃ្មុំ ឃាត់ខ្លួនហើយនៅរសៀល ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០។

លោកឧត្ដមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ ថ្លែងថា យុវជនឈ្មោះ ញ៉ែល ធារីណា បានបង្ហោះវីដេអូនៅលើបណ្តាញសង្គម TikTok ដោយនិយាយថា «អង្គរវត្តមិនមែនជារបស់ខ្មែរទេ»។ប៉ុន្មានថ្ងៃនេះ វីដេអូរបស់យុវជនរូបនេះ ត្រូវបានគេរិះគន់ និងប្រតិបត្តិការយ៉ាងខ្លាំងៗពីសំណាក់ពលរដ្ឋខ្មែរ រហូតមានការអំពាវនាវឲ្យសមត្ថកិច្ចពាក់ព័ន្ធ តាមស្រាវជ្រាវចាប់ខ្លួនមកផ្តន្ទោទោសតាមច្បាប់។

ក្រោយមានករណីនេះកើតឡើង អគ្គស្នងការនគរបាលជាតិបានបញ្ជាឲ្យកម្លាំងនគរបាលជំនាញបើកការស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួនបាន»។ នៅពេលនេះសមត្ថកិច្ចជំនាញកំពុងសាកសួរដើម្បីចាត់ការតាមនីតិវិធីច្បាប់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង