Cct850x100 1
1800px x h300px kh

សម្តេចហ៊ុន សែនអរគុណគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទាំងអស់ដែលចូលរួមប្រឆាំងកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​សម្តេច ហ៊ុន សែន

ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​សម្តេច ហ៊ុន សែន នៅថ្ងៃទី ៨ កញ្ញានេះ បានចេញសារអរគុណដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទាំងអស់ ដែលចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។សារធ្វើឡើងក្រោយមួយថ្ងៃបន្ទាប់ពីការបើសាលាដំណាក់ទី២សម្រាប់សិស្សថ្នាក់ទី ៩ និង ទី១២ចាប់ចាប់ផ្តើមកាលពីថ្ងៃទី៧ កញ្ញា ឆ្នាំ២០២០ម្សិលមិង។

តាមរយៈផេកហ្វេសប៊ុកផ្លូវការ សម្តេចហ៊ុន សែន បានថ្លែងថា "ក្នុងដំណាក់កាលទី២ នៃបើកសាលារៀនឡើងវិញនេះ ខ្ញុំសូមអំពាវនាវដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ សូមប្រកាន់ភ្ជាប់នូវការអនុវត្តវិធានការពារសុវត្ថិភាពសុខភាពជានិច្ច ដើម្បីការពារការចម្លងជំងឺកូវីដ១៩ទាំងអស់គ្នា ជាពិសេសបន្តបង្ហាត់បង្រៀនសិស្សដោយឧស្សាហ៍​ដុស​លាង​សម្អាត​ដៃជាមួយសាប៊ូ ចឹល ទឹកអាល់កុល និងពាក់ម៉ាស ឲ្យបានញឹកញាប់ ហើយអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល"។

សម្តេចបានអំណរគុណដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទាំងអស់ ដែលចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ឲ្យធានាបាននូវសុវត្ថិភាព ដល់សិស្សានុសិស្ស បុគ្គលិកអប់រំ មាតាបិតា ក៏ដូចជាសហគមន៍ទាំងមូល៕

Khcct banner

អត្ថបទទាក់ទង