Yearendyearend1140x150

ខេត្តចំនួន៣ ត្រូវបានប្រកាសជាខេត្តអស់មីន ក្នុងរយៈពេលជាង៦ខែដើមអាណត្តិ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ក្រចេះ៖ លោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានប្រកាសថា រយៈពេលជាង៦ខែ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា មានខេត្តចំនួន៣ ត្រូវបានប្រកាសជាខេត្តអស់មីន រួមមាន ខេត្តកំពង់ស្ពឺ ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ។ ការលើកឡើងបែបនេះ ក្នុងពេលរាយការណ៍ជូនអង្គពិធី នៃពិធីអបអរសាទរប្រកាសខេត្តក្រចេះ ជាខេត្តអស់មីនទី១៥ នាព្រឹកថ្ងៃទី២៦មីនានេះ។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ការប្រកាសខេត្តក្រចេះអស់មីននាថ្ងៃនេះ គឺជាសមិទ្ធផលរួមរបស់យើងទាំងអស់គ្នា ដែលបានមកពីការដឹកនាំ និងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមូលនិធិកម្ពុជា គ្មានមីនឆ្នាំ២០២៥ និងគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន រួមជាមួយការចូលរួមដ៏សប្បុរសផ្នែកហិរញ្ញវត្ថុ ពីបណ្តាប្រទេសជាមិត្ត ដៃគូអភវិឌ្ឍន៍ និងសប្បុរសជននានា។

លោក លី ធុជ បានបន្តទៀតថា ខេត្តក្រចេះ គឺជាខេត្តមួយក្នុងចំណោមខេត្តចំនួន៣ ដែលត្រូវបានប្រកាសជាខេត្តអស់មីន ក្នុងរយៈពេលជាង៦ខែ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ដែលសម្តេចបាននិងកំពុងពលី និងខិតខំប្រឹងប្រែងបម្រើប្រជាជន និងប្រទេសជាតិទាំងយប់ ទាំងថ្ងៃ ពោរពេញដោយឧត្តមគតិស្នេហាជាតិមាតុភូមិ។

លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះទឹកចិត្តសប្បុរសរបស់សហគមន៍ផ្តល់ជំនួយ ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករជាតិ-អន្តរជាតិ វិស័យឯកជន និងសប្បុរសជននានា ដែលបានគាំទ្រ និងបន្តឈរជាមួយកម្ពុជា ក្នុងគោលដៅឱ្យកម្ពុជារួចចាកផុតពីគ្រាប់មីន និងលុបបំបាត់ទុក្ខវេទនាពីមរតកសង្រ្គាម។

ជាមួយគ្នានោះ លោកទេសរដ្ឋមន្រ្តី លី ធុជ ក៏បានថ្លែងអំណរគុណចំពោះលោក វ៉ា ថន អភិបាលខេត្តក្រចេះ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់នូវកិច្ចសហការយ៉ាងល្អប្រសើរ ដល់កិច្ចប្រតិបត្តិការបោសសម្អាតមីន ក្នុងភូមិសាស្រ្តខេត្តក្រចេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង