Yearendyearend1140x150

សាកលវិទ្យាល័យខេមតិចបានរៀបចំវេទិកាស្តីពី«បញ្ញាសិប្បនិម្មិតលើកទី៣»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា (ខេមតិច) សហការជាមួយក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ហៅកាត់ថា ក.ស.វ. (ECOSOCC) នៃទីស្ដីការគណៈរដ្ឋមន្រ្តី និង ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) បានរៀបចំវេទិកាស្តីពីបញ្ញាសិប្បនិម្មិតលើកទី៣ (3rd AI Forum) ដោយមានអ្នកចូលរួមមកពីរដ្ឋាភិបាល វិស័យឯកជន គ្រឹះស្ថានអប់រំ និងអ្នកស្រាវជ្រាវទាំងក្នុង និងក្រៅប្រទេស។ វេទិកាបញ្ញាសិប្បនិម្មិតលើកទី៣នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងស្វែងយល់និងពិភាក្សាអំពីសក្តានុពល និងអភិបាលកិច្ចបញ្ញាសិប្បនិម្មិត(AI Governance) នៅក្នុងបរិបទរបស់ប្រទេសកម្ពុជា។

នៅក្នុងវេទិការនេះ វាគ្មិនកិត្តិយសបានលើកឡើងអំពីសក្តានុពលក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិត(AI) ដើម្បីចូលរួមជំរុញការអភិវឌ្ឍក្នុងវិស័យសាធារណៈនិងឯកជន រួមមានការប្រើប្រាស់បញ្ញាសិប្បនិម្មិតដើម្បីការព្យាករណ៍ព្រឹត្តិការណ៍ដែលនឹងកើតឡើង ការប្រើChatbotជាជំនួយការ ស្វែងរកការក្លែងបន្លំផ្សេងៗ វាយតម្លៃហានិភ័យដែលអាចកើតមាន វិភាគគោលនយោបាយជាដើម។ បញ្ញាសិប្បនិម្មិតត្រូវបានប្រើប្រាស់ក្នុងវិស័យឯកជន ដូចជាការធ្វើស្វ័យប្រវត្តិកម្មនៃការវិភាគដោយផ្អែកលើទិន្នន័យ។ល។ ក្រៅពីនេះបញ្ញាសិប្បនិម្មិត ក៏ត្រូវបានប្រើប្រាស់ដើម្បីជាជំនួយដល់ការងារប្រចាំថ្ងៃផងដែរ។

ទន្ទឹមនឹងអត្ថប្រយោជន៍របស់បញ្ញាសិប្បនិម្មិតក្នុងវេទិកាពិភាក្សា វាគ្មិនកិត្តយសក៏បានលើកឡើងអំពីចំណុចសំខាន់ៗមួយចំនួនដែលគួរតែធ្វើការពិចារណា ដើម្បីអោយការប្រើប្រាស់បញ្ញាសិប្បនិម្មិតប្រកបដោយប្រសិទ្ធភាព និងកាត់បន្ថយផលប៉ះពាល់ដល់សង្គមអោយនៅតិចបំផុត។ ចំណុចដែលគួរពិចារណាទាំងនោះ រួមមានការលើកកម្ពស់ការយល់ដឹងអំពីក្រមសីលធម៌ក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិត ការការពារសុវត្ថិភាពទិន្នន័យទូទៅនិងទិន្នន័យឯកជន និង អភិបាលកិច្ចបញ្ញាសិប្បនិម្មិត ព្រោះថាបច្ចេកវិទ្យាបាននិងកំពុងតែចូលរួមយ៉ាងសាកម្មក្នុងសកម្មភាពប្រចាំថ្ងៃរបស់យើង។

គួរបញ្ជាក់ផងដែរថា វេទិកាស្តីពីបញ្ញាសិប្បនិម្មិតរៀបចំឡើងជារៀងរាល់ឆ្នាំដោយសាកលវិទ្យាល័យខេមតិចក្នុងគោលបំណងបង្កើតឱកាសក្នុងការជួបជុំ និងពិភាក្សាលើការវិវឌ្ឍថ្មីៗរបស់បញ្ញាសិប្បនិម្មិត ក៏ដូចជាការជំរុញអោយប្រើប្រាស់បញ្ញាសិប្បនិម្មិតដោយភាពវិជ្ជមានសម្រាប់សង្គម។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង