Yearendyearend1140x150

អង្គការទស្សនៈពិភពលោក រៀបចំកម្មវិធី «អំណានឮៗ» ថ្ងៃស្អែក នៅ Factory Phnom Penh

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ អង្គការទស្សនៈពិភពលោកអន្តរជាតិ នៅកម្ពុជា រៀបចំកម្មវិធី «អំណានឮៗ» នឹងប្រព្រឹត្តទៅនៅថ្ងៃស្អែក ទី ២៣ មីនា ឆ្នាំ២០២៤ នៅទីតាំង Factory Phnom Penh វេលាម៉ោង ១០ ព្រឹក ដល់ ៦ល្ងាច ដើម្បីធ្វើយុទ្ធនាការសៀវភៅមួយម៉ឺនក្បាល។

ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុក World Vision Cambodia 

បើតាមគេហទំព័រហ្វេសប៊ុករបស់អង្គការទស្សនៈពិភពលោកអន្តរជាតិ បានឱ្យដឹងថា កម្មវិធី «អំណានឮៗ» នឹងប្រព្រឹត្តទៅនៅថ្ងៃស្អែកវេលាម៉ោង ១០ ព្រឹក ដល់ ៦ ល្ងាច នៅទីតាំង Factory Phnom Penh ដែលមានសកម្មភាពផ្សេងៗដូចជា ការតាំងពិព័រណ៍ កិច្ចពិភាក្សាពីអំណាន ល្បែងកុមារ ការសម្តែងសិល្បៈ និងការគូរគំនូរជាដើម។

លើសពីនេះទៅទៀត កិច្ចពិភាក្សា នៅក្នុងកម្មវិធីនេះ មានការផ្តោតលើប្រធានបទពីរផ្សេងគ្នា គឺ ជុំរុំអំណានក្នុងសហគមន៍របស់គម្រោង កុមារអានបានល្អ និងការអានជាគន្លឹះឆ្ពោះទៅកាន់ឧត្តមសិក្សា ដែលមានវាគ្មិនដែលមានបទពិសោធន៍ជាមួយនឹងការអាន និងការអភិវឌ្ឍយុវជនកម្ពុជា។

ប្រសិនបើមានបំណងក្នុងការចូលរួមជាមួយយុទ្ធនាការសៀវភៅ ១០០០០ក្បាល នៃកម្មវិធីអំណានឮៗ ដើម្បីលើកកម្ពស់ការអានរបស់កុមារ លោកអ្នកអាចចូលរួមបរិច្ចាគសៀវភៅអានមកកាន់ការិយាល័យអង្គការទស្សនៈពិភពលោកអន្តរជាតិ នៅកម្ពុជា នៅអគារ ជីអាយអេ GIA Tower - Garden In the Air និង Factory Phnom Penh ឬបរិច្ចាគថវិកាតាមរយៈគណនីធនាគារ ABA: 000 880 848 (World Vision International) ។សម្រាប់ការបរិច្ចាគសៀវភៅឬព័ត៌មានបន្ថែមសូមទាក់ទងមកកាន់៖ 086 52 06 20 and 017 999 546 ។

ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុក World Vision Cambodia 

គួរបញ្ជាក់ផងដែរថា មកដល់ពេលនេះ គម្រោងនេះបានប្រមូលសៀវភៅបានប្រមាណ ៤០%នៃគោលដៅហើយ គឺបានចំនួន ៤០០០ ក្បាល៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង