Cct850x100 1

ឧកញ៉ា​ឃុន សៀ បរិចាក៣លានប្រាំសែនដុល្លារ ចូលរួមសាងសង់សាលាទួនហ្វាថ្មី

សហគមន៍ចិន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកឧកញ៉ា​ ឃុន សៀ។

ភ្នំពេញ៖ លោកឧកញ៉ា​ ឃុន សៀ បានបរិចាកទឹកប្រាក់ចំនួន៣លានប្រាំសែនដុល្លារដល់សមាគមនិកាយចិនទៀជីវកម្ពុជា ដើម្បីចូលរួមសាងសង់អគារសាលារៀនភាសាចិនទួនហ្វាថ្មី។

បច្ចុប្បន្ននេះអគារទីស្នាក់ការថ្មីរបស់សមាគមនិកាយចិនទៀជីវកម្ពុជានិងអគារសាលារៀនភាសាចិនទួនហ្វាថ្មីកំពុងសាងសង់យ៉ាងមមាញឹកបំផុត។

នៅពេលដែលទទួលដំណឹងថាការសាងសង់កំពុងខ្វះថវិការ​លោកឧកញ៉ា​ ឃុន សៀរួមទាំងភរិយាក៏សម្រេចចិត្តភ្លាមៗ ​ដោយឧបត្ថម្ភទឹកប្រាក់ចំនួន៣លានដុល្លារដល់សមាគមនិកាយចិនទៀជីវកម្ពុជា។

បើបូករួមទាំង៥សែនដុល្លារដែលបានបរិចាកតាំងពីដំបូង​មក រហូតមកដល់ពេលនេះលោកឧកញ្ញាឃុនសៀបានឧបត្ថម្ភសរុបជាទឹកប្រាក់ទៅដល់៣លានប្រាំសែនដុល្លារ។

រហូតមកដល់ពេលនេះអគារទីស្នាក់ការថ្មីរបស់សមាគមនិកាយចិនទៀជីវកម្ពុជា​ និងអគារសាលារៀនភាសាចិនទួនហ្វាថ្មីបានសាងសង់រួចប្រមាណជាង៦០%ហើយ៕

Khcct banner

អត្ថបទទាក់ទង