Yearendyearend1140x150

Scholarar នឹងរៀបចំកម្មវិធី «សិក្ខាសាលាពីអាហារូបករណ៍» នៅ CJCC ថ្ងៃទី ២៤ មីនា ២០២៤

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ Scholarar នឹងរៀបចំកម្មវិធីសិក្ខាសាលាពីអាហារូបករណ៍នៅ CJCC ថ្ងៃទី ២៤ មីនា ២០២៤ ដោយមានវាគ្មិនជាច្រើនរូបចូលរួមចែករំលែកបទពិសោធន៍ក្រោយទៅសិក្សានៅបរទេស ។

ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុក Scholarar 

បើតាមការផ្សព្វផ្សាយតាមបណ្តាញសង្គមបានឱ្យដឹងថា Scholarar នឹងរៀបចំកម្មវិធីសិក្ខាសាលាពីអាហារូបករណ៍នៅ CJCC ថ្ងៃទី ២៤ មីនា ២០២៤ ដែលនឹងប្រព្រឹត្តទៅពេលព្រឹកម៉ោង ៨:៣០ នាទី ដល់ ១១:៣០ នាទី ដោយមានវាគ្មិនជាច្រើនរូបចូលរួមចែករំលែកបទពិសោធន៍ក្រោយទៅសិក្សានៅបរទេស ។

ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុក Scholarar 

ជាពិសេស ការចែករំលែកនឹងមានផ្តោតលើវិធីសាស្រ្តក្នុងការប្រឡងតេស្តសរសេរ និងមានការតាំងពិព័រណ៍ បញ្ចុះតម្លៃសៀវភៅត្រៀមដាក់អាហារូបករណ៏ដូចជា IELTS TOEFL SAT HSK និងផ្សេងៗទៀតជាដើម ព្រមទាំងមានការពិភាក្សា និងសួរចម្លើយពីបទពិសោធន៍របស់វាគ្មិន ពាក់ព័ន្ធនឹងនីតិវិធីក្នុងការដាក់ពាក្យ ការសម្ភាស ការរៀបចំឯកសារ និងរបៀបរៀបចំ Personal Statement សម្រាប់ដាក់អាហារូបករណ៍ជាដើម។

ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុក Scholarar 

ដូចនេះ សម្រាប់យុវជនដែលមានបំណងក្នុងការស្វែងរកព័ត៌មានអាហារូបករណ៍ និងត្រៀមខ្លួនបែបណាដើម្បីបានទៅរៀននៅប្រទេសក្នុងក្តីស្រម៉ៃ និងចង់ដឹងថា តើការដាក់អាហារូបករណ៍តម្រូវឱ្យរៀនត្រៀមនិងរៀបចំឯកសារអ្វីខ្លះ អាចចុះឈ្មោះចូលរួមកម្មវិធីនេះបានតាមរយៈតំណភ្ជាប់ https://shorturl.at/abnzJ ។

ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុក Scholarar 

គួរបញ្ជាក់ផងដែរថា Scholarar ជាធុរកិច្ចថ្មីមួយដែលបង្កើតឡើងដោយលោក ភូរ៉ា ក្នុងគោលបំណងផ្សារភ្ជាប់បញ្ញវ័ន្តដែលមានបទពិសោធន៍ទៅកាន់យុវជនផ្សេងៗទៀតដែលមានបំណងក្នុងការសិក្សានៅក្រៅប្រទេស ដោយមានផ្តល់វគ្គសិក្សាត្រៀម និងការចែករំលែកបទពិសោធន៍ផ្សេងៗទៀតពាក់ព័ន្ធនឹងអាហារូបករណ៍៕

ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុក Scholarar 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង