Yearendyearend1140x150

ក្រសួងអប់រំ និងKoompi សហការបើកវគ្គសិក្សាសម្រាប់អ្នកចង់ក្លាយជា «អ្នកផលិតមាតិកាឌីជីថល»

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី​ លីតា
/

ភ្នំពេញ៖ ក្រសួងអប់រំ និង Koompi បានធ្វើការសហការគ្នាក្នុងការរៀបចំកម្មវិធីសិក្សាមួយសម្រាប់សិស្សានុសិស្ស ឬ លោកគ្រូ អ្នកគ្រូដែលមានបំណងក្នុងការសិក្សា ដើម្បីក្លាយជាអ្នកផលិតមាតិកាឌីជីថល នៅថ្ងៃទី ២៣ មីនា ឆ្នាំ២០២៤ តាមប្រព័ន្ធអនឡាញ។

បើតាមការផ្សព្វផ្សាយតាមប្រព័ន្ធសង្គមនៃក្រសួងអប់រំបានឱ្យដឹងថា ក្រសួងអប់រំ និង Koompi បានធ្វើការសហការគ្នាក្នុងការរៀបចំកម្មវិធីសិក្សាមួយសម្រាប់សិស្សានុសិស្ស ឬ លោកគ្រូ អ្នកគ្រូដែលមានបំណងក្នុងការសិក្សា ដើម្បីក្លាយជាអ្នកផលិតមាតិកាឌីជីថល។

កម្មវិធីសិក្សានេះ នឹងត្រូវបានប្រព្រឹត្តទៅនៅថ្ងៃទី ២៤ មីនា ឆ្នាំ២០២៤ តាមប្រព័ន្ធអនឡាញ Google Meet ហើយសម្រាប់ ម៉ោងនឹងត្រូវបានបញ្ជក់នៅពេលក្រោយ។ វគ្គសិក្សាខ្លីនេះនឹងមានការផ្តោតលើប្រធានបទអំពី៖

១) មូលដ្នានគ្រឹះនៃការផលិតមាតិកាឌីថល (វីដេអូ)

២) ការជ្រើសរើសឧបករណ៍ឱ្យបានត្រឹមត្រូវ

៣) របៀបស្វែងរកភ្លេង រូបភាព វីដេអូ

៤) របៀបកាត់តលឿន និងមានគុណភាព

៥) របៀបនាំមាតិកាចូលសាលាឌីជីល

៦) ស្វែងយល់ពីសាលាឌីជីថល និងវេទិកា។

សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍អាចធ្វើការចុះឈ្មោះតាមរយៈ Google Form https://forms.gle/FTG13gDheZoEXxqG9 ឱ្យបានមុនថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង