Yearendyearend1140x150

រដ្ឋាភិបាលសម្រេចមិនយកពន្ធលើផ្ទះសំណាក់ និងសណ្ឋាគារក្នុងខេត្តសៀមរាប

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចមិនយកពន្ធលើផ្ទះសំណាក់ និងសណ្ឋាគារ ក្នុងខេត្តសៀមរាបរយៈពេល៤ខែ។ ការសម្រេចនេះ គឺដើម្បីជួយដល់វិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប។នេះបើតាមការថ្លែងរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការថ្លែងសារពិសេសនៅថ្ងៃនេះ។

ក្រៅពីសម្រេចមិនយកពន្ធ រាជរដ្ឋាភិបាលក៏បានណែនាំឱ្យក្រសួងពាក់ព័ន្ធ ត្រូវកាត់បន្ថយការចូលរួមកិច្ចប្រជុំក្រៅប្រទេស ហើយបង្កើនការរៀបចំវេទិកានៅក្នុងប្រទេស ជាពិសេសតាមបណ្តាខេត្ត។ ការធ្វើបែបនេះ គឺកាត់បន្ថយការចំណាយ និង ជួយស្រោចស្រង់វិស័យទេចរណ៍។

ក្នុងនោះដែររដ្ឋាភិបាលកម្ពុជា ក៏បានជម្រុញអោយមានការបង្កើតកម្មវិធីផ្សេងៗជាច្រើនទៀត ដើម្បីបង្កើនការទាក់ទាញ់ភ្ញៀវទេសចរណ៍ពីក្រៅស្រុក តាមសណ្ឋាគារត្រូវមានការបញ្ចុះតម្លៃសម្រាប់ភ្ញៀវទេសចរណ៍ កាត់បន្ថយតំណើរការទេសចរណ៍ឆ្លងប្រទេស ដូចជា ភូមា បាងកក ហូជីមិញ ផងដែរ ត្រូវបង្កើតកម្មវិធីប្លែកៗអោយបានច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ពីស្រុកក្រៅមកទស្សនាដោយមានការប្រគុំតន្រ្តីផ្សេងៗនៅក្នុងខេត្តសៀមរាបផងដែរ។

សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា អំពាវនាវដល់ភ្ញៀវទេសចរណ៍ខ្មែរ ដែលចូលចិត្តធ្វើដំណើរកម្សាន្តនៅក្រៅប្រទេស ឱ្យវិលមកធ្វើទេសចរណ៍ក្នុងប្រទេសវិញ ដើម្បីជំរុញដំណើរកម្សាន្តក្នុងស្រុក។

គួរបញ្ជាក់ថា នៅដើមឆ្នាំ២០២០នេះ ភ្ញៀវទេសចរណ៍បរទេសមកកម្ពុជាធ្លាក់ចុះ៦០ភាគរយ ហើយភ្ញៀវចិនបានធ្លាក់ចុះរហូតដល់៩០ភាគរយ។ការធ្លាក់ចុះនេះ គឺដោយសារជំងឺកូរ៉ូណាCOVID-19ថ្មី។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: សៀមរាប
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង