Yearendyearend1140x150

ទាហានស៊ីឈ្នួលអ៊ុយក្រែនជាង៦០០០នាក់ត្រូវបានសម្លាប់ក្នុងសមរភូមិ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

រុស្សី៖ ក្រសួងការពារជាតិរុស្ស៊ី បានឱ្យដឹងថាទាហានស៊ីឈ្នួលបរទេសជាង ១៣,០០០ នាក់បានចូលរួមក្នុងការធ្វើសង្រ្គាមជួយអ៊ុយក្រែនប្រឆាំងរុស្សី ដែលក្នុងនោះជិត ៦,០០០នាក់បានបាត់បង់ជីវិត។ យោងតាមក្រសួងការពារជាតិរុស្ស៊ីបានចេញផ្សាយព័ត៌មានថ្មីៗអំពីចំនួនទាហានស៊ីឈ្នួលបរទេសដែលត្រូវបានសម្លាប់ក្នុងការជួយច្បាំងឲ្យអ៊ុយក្រែនចាប់តាំងពីខែកុម្ភៈឆ្នាំ ២០២២ ដោយមានយ៉ាងហោចណាស់មានទាហានស៊ីឈ្នួលបរទេសចំនួន ១៣,៣៨៧ នាក់បានធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែនដើម្បីប្រយុទ្ធប្រឆាំងជាមួយរុស្សី។

ទិន្នន័យរបស់ក្រសួងបង្ហាញថា ប្រទេសជិតខាងខាងលិចរបស់ប្រទេសអ៊ុយក្រែន គឺប៉ូឡូញ ដែលជាអ្នកគាំទ្រដ៏ខ្លាំងបំផុតមួយរបស់ទីក្រុងគៀវ ក្នុងអំឡុងជម្លោះនោះ បានផ្តល់ចំនួនទាហានស៊ីឈ្នួលច្រើនជាងគេបំផុត រហូតមកដល់ពេលនេះ ដែលមានចំនួន ២,៩៦០ នាក់។ ជាងពាក់កណ្តាលនៃចំនួនទាំងនេះ ជាជនជាតិប៉ូឡូញ ១,៤៩៧ នាក់ ត្រូវបានសម្លាប់ក្នុងអំឡុងពេលមានអរិភាព ហើយសហរដ្ឋអាម៉េរិក ដែលជាអ្នកឧបត្ថម្ភធំ និងជាអ្នកផ្តល់ជំនួយផ្នែកយោធារបស់ទីក្រុងគៀវ បានផ្តល់ឱ្យទាហានស៊ីឈ្នួលប្រមាណ ១,១១៣ នាក់។ យ៉ាងហោចណាស់មានទាហានអាម៉េរិក ៤៩១ នាក់ត្រូវបានសម្លាប់ នេះបើយោងតាមការប៉ាន់ស្មានរបស់យោធារុស្សី៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង