Yearendyearend1140x150

កម្ពុជាទទួលចុះបញ្ជីគម្រោងវិនិយោគជប៉ុន១៤៤មានទុនវិនិយោគសរុប២,៨ប៊ីលានដុល្លារ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ គិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាបានទទួលស្វាគមន៍ និងចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់ជប៉ុនចំនួន១៤៤គម្រោង នៅក្នុងទុនវិនិយោគសរុបប្រមាណ២,៨ប៊ីលានដុល្លារអាមេរិក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្រោមកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានទទួលស្វាគមន៍ និងចុះបញ្ជីគម្រោងវិនិយោគរបស់ជប៉ុនចំនួន១៤៤គម្រោង។ ក្នុងនោះមានគម្រោងវិនិយោគចំនួន៦៦ បានបោះទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេសដែលមានទុនវិនិយោគសរុបប្រមាណ ៣៤០លានដុល្លារអាមេរិក។

ស្របជាមួយគ្នានេះ នៅក្នុងកិច្ចលើកទី២០ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងអំណរគុណដល់អ្នកវិនិយោគជប៉ុនដែលតែងតែជឿជាក់មកលើរាជរដ្ឋាកម្ពុជា ក្នុងការធានានូវសុខសន្តិភាពស្ថេរភាពនយោបាយ។

បន្ថែមលើនេះ រដ្ឋមន្រ្តីឯកឧត្តមប្រតិភូបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពវិនិយោគរបស់អ្នកវិនិយោគជប៉ុនទាំងអស់ ជាពិសេសការវិនិយោគក្នុងវិស័យកម្មន្តសាលមិនមែនវាយភណ្ឌ ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកដល់ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍធនធានមនុស្ស ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥។

ជាការឆ្លើយតប ឯកឧត្តម ម៉ាសាហ៊ីរ៉ុ មីខាមី ឯកអគ្គរាជទូតវិសាមាញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា បានកោតសរសើរនិងថ្លែងអំណរគុណដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាក់ព័ន្ធទាំងអស់ដែលបានខិតខំកន្លងមកប្រកបដោយស្មារតីទទួលខុសត្រូវក្នុងការសម្របសម្រួល និងផ្តល់នូវការឆ្លើយតបប្រកបដោយភាពទន់ភ្លន់ចំពោះក្តីកង្វល់ និងសំណូមពររបស់អ្នកវិនិយោគជប៉ុន៕

នៅក្នុងកិច្ចលើកទី២០ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ជប៉ុន វិនិយោគ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង