Yearendyearend1140x150

ក្រសួងពាណិជ្ជកម្មហាមមិនឱ្យនាំចូលទឹកដោះគោNutrilattក្រោយរកឃើញប៉ះពាល់សុខភាពកុមារ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/


ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីប្រកាសហាមមិនឱ្យមានការនាំចូលម្សៅទឹកដោះគោ Nutrilatt ដែលមានលេខកូដ B/N487, 488,536,537, 538 និង 539 ដែលសុទ្ធសឹងជាប្រភេទដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពកុមារ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងពាណិជ្ជកម្មថ្ងៃ ០៣ កញ្ញា ឆ្នាំ២០២០។

តាមរយៈក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ឱ្យដឹងថា គំរូម្សៅទឹកដោះគោដែលមានលេខកូដខាងលើ មានកម្រិតជាតិដែកតិចជាង ០.២៥មីលីក្រាម លើ ១០០ក្រាម ពោលគឺមានកម្រិតទាបខ្លាំងពីលក្ខខណ្ឌតម្រូវការអប្បរមាដែលកំណត់ដោយស្ដង់ដារកូដិចអន្តរជាតិ។

ក្នុងសេចក្ដីប្រកាសបានបន្ថែមទៀតថា កម្រិតជាតិដែក តម្រូវឱ្យមានយ៉ាងតិច ២.២៨មីលីក្រាម លើ១០០ក្រាម សម្រាប់ផលិតផលលេខ១(ចាប់ពីទារក ដល់អាយុ៦ខែ) និងយ៉ាងតិច ៤.៧២មីលីក្រាមលើ១០០ក្រាម សម្រាប់ផលិតផលលេខ២(កុមារអាយុ៦ខែ ដល់១២ខែ)។

ក្រសួងបានសង្កត់ធ្ងន់ថា ដើម្បីទប់ស្កាត់ផលប៉ះពាល់ដល់សុខភាពទារក និងកុមារ ពីការបំបៅកូនដោយម្សៅទឹកដោះគោម៉ាកខាងលើនេះ គឺតម្រូវឱ្យក្រុមហ៊ុន បញ្ឈប់ការនាំចូល និងចែកចាយផលិតផលម្សៅទឹកដោះគោសម្រាប់ចិញ្ចឹមទារក និងកុមារ រហូតដល់មានការជូនដំណឹងជាថ្មី។

បន្ថែមពីនេះ តម្រូវឱ្យម្ចាស់ផ្សារទំនើប ឱសថស្ថាន និងហាងលក់ទំនិញនានាទូទាំងប្រទេស ផ្អាកជាបន្ទាន់ការដាក់តាំងលក់នូវផលិតផលម្សៅទឹកដោះគោសម្រាប់ចិញ្ចឹមទារក និងកុមារ ម៉ាក Nutrilatt កូដ B/N487, 488,536,537, 538 និង 539។

ទន្ទឹមនឹងនេះ តម្រូវឱ្យអគ្គនាយកដ្ឋាន ក.ប.ប. ចុះពិនិត្យនៅតាមបណ្ដាផ្សាទំនើប ឱសថស្ថាន និងហាងទំនិញនានា ដើម្បីដកហូតផលិតផលខាងលើនេះ ក្នុងករណីដែលរកឃើញផលិតផលទាំងនេះ បន្តចរាចរនៅលើទីផ្សារ។

យ៉ាងណាមិញ ក្រសួងពាណិជ្ជកម្ម ក៏បានអំពាវនាវដល់ មាតា បិតា និងអាណាព្យាបាល បញ្ឈប់ជាបន្ទាន់នីការបំបៅកូនដោយម្សៅទឹកដោះគោដែលបានរៀបរាប់ខាងលើ និងអញ្ជើញដាក់ពាក្យបណ្ដឹងដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធនានាផងដែរ៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង