Yearendyearend1140x150

អតីតមេគុកទួលស្លែងកាំងហ្កេកអ៊ាវ ហៅឌុចទទួលមរណភាពនៅវ័យ៧៨ឆ្នាំ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ទណ្ឌិតឈ្មោះ កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីតមេគុកទួលស្លែងក្នុងរបបខ្មែរក្រហម។

ភ្នំពេញ៖ ទណ្ឌិតឈ្មោះ កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីតមេគុកទួលស្លែងក្នុងរបបខ្មែរក្រហម បានទទួលមរណភាពនៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅវេលាម៉ោង០០´:៥១នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ នេះ។ នេះបើតាមការបញ្ជាក់ពីលោក នេត ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម។

លោក នេត ភក្ត្រា នៅមិនទាន់មានការបញ្ជាក់ពីមូលហេតុច្បាស់លាស់នៃការស្លាប់នេះនៅឡើយទេ ខណៈអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃកំពុងបង្កើតគណៈកម្មការពិសេសមួយ ដើម្បីធ្វើកោសល្យវិច្ច័យមុននឹង ប្រគល់សពជូនដល់ក្រុមគ្រួសារ។

កាំង ហ្គេចអ៊ាវ ហៅឌុច អាយុ៧៨ឆ្នាំ ជាអតីតប្រធានគុកទួលស្លែង ឬ ស-២១ ត្រូវបានអង្គជំនុំជម្រះតុលាការកំពូលនៃសាលាក្តីខ្មែរក្រហមផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត កាលពីថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០១២ ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម។ នៅថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០១៣ កាំង ហ្កេកអ៊ាវ ហៅ ឌុច ត្រូវបានបញ្ជូនខ្លួនទៅកាន់ពន្ធនាគារខេត្តកណ្តាល ដើម្បីអនុវត្តទោសជាប់ពន្ធនាគារអស់មួយជីវិត។

លោក កាំង ហ្គេចអ៊ាវ ហៅឌុច ត្រូវបានផ្តន្ទាទោសដោយអង្គជំនុំជម្រះសាលាដំបូងនៃអ.វ.ត.កនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១០ ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមប្រព្រឹត្តនៅគុកទួលស្លែងដោយសម្រេចផ្តន្ទាទោសដាក់ពន្ថនាគាររយៈពេល ៣៥ ឆ្នាំ សងការជាប់ឃុំខុសច្បាប់ ១០ ឆ្នាំនិងសំណងលើការសហការចំនួន ៦ ឆ្នាំ ទោសដែលត្រូវអនុវត្តគឺ ១៩ ឆ្នាំ។ ប៉ុន្តែព្រះរាជអាជ្ញាប្តឹងសាទុក្ខជំទាស់។ អង្គជំនុំជម្រះតុលាការកំពូលបានសម្រេចសេចក្តីនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ដោយផ្តន្ទាទោសឌុចដាក់ពន្ធនាគារអស់មួយជីវិត៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង