Yearendyearend1140x150

ក្រសួងអប់រំគ្រោងនឹងរៀបចំឱ្យអនុវត្តជាផ្លូវការនូវកម្មវិធី«កុមាររៀនកុមារចេះ»

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធី«កុការរៀនកុមារចេះ» ដែលនឹងប្រព្រឹត្តនៅថ្ងសទី ២៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅសណ្ឋាគារហ៊ឺម៉ាវ៉ារី រាជធានីភ្នំពេញ។ ជាកម្មវិធីសម្រាប់កម្រិតដំបូងនៃថ្នាក់បឋមសិក្សា កុមារកម្ពុជាទាំងអស់ រួមទាំងកុមារមានពិការភាព នឹងទទួលបានការអភិវឌ្ឍជំនាញភាសាខ្មែរ និងគណិតវិទ្យាបានល្អប្រសើរសម្រាប់ជាមូលដ្ឋានដ៏រឹងមាំក្នុងការបន្តការសិក្សាទៅកម្រិតថ្នាក់បន្តបន្ទាប់ទៀត។ 

តាមសេចក្តីប្រកាស ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា អង្គភាពក្រោមឱវាទក្រសួង មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ខេត្ត ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល គ្រូបង្រៀន និងវិស័យឯកជនសរុបចំនួន២០០នាក់ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក Michael Newbill អនុប្រធានស្ថាទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងលោកស្រី Natascha Paddison នាយិការងប្រចាំប្រទេសរបស់អង្គការយូនីសេហ្វ។

កម្មវិធីនេះត្រូវបានបង្កើតឡើងតាមរយៈបទពិសោធន៍និងការចូលរួមរបស់អ្នកពាក់ព័ន្ធ ផ្អែកលើភស្តុតាងនៃការសិក្សាស្រាវជ្រាវលើការសិក្សានៅកម្រិតថ្នាក់ដំបូងនៃបឋមសិក្សា នាពេលកន្លងមក។ ការផលិតកញ្ចប់សម្ភារៈទាំងអស់នៅក្នុងកម្មវិធីនេះរួមមាន សៀវភៅណែនាំម្រាប់គ្រូ និងឯកសារបង្រៀននិងរៀនសម្រាប់ថ្នាក់ភាសាខ្មែរ និងគណិតវិទ្យា ដែលទទួលបានការឧបត្ថមពីទីភ្នាក់ងារជំនួយអាមេរិក មូលនិធិភាពជាដៃគូសកលសម្រាប់ការអប់រំ អង្គការយូណេស្គូ អង្គការយូនីសេហ្វ និងអង្គការមិនមែនរដ្ឋភិបាលជាច្រើនទៀត។

រីឯគ្រូបង្រៀនថ្នាក់ទី១ និងទី២ទាំងអស់នឹងទទួលបានការបណ្តុះបណ្តាល និងការណែនាំពីវិធីសាស្រ្តថ្មីៗទាំងនេះ។ បន្ទាប់ពីបណ្តុំបណ្តាលរួច ពួកគាត់នឹងទទួលបានការចុះជួយពីសំណាក់គ្រូបង្វឹក និងអ្នកប្រឹក្សាគរុកោសល្យ អំពីវិធីសា្រស្ត្របង្រៀននេះបន្ថែមទៀត។

ក្រសួងបានបន្ថែមថា ដើម្បីធានាដល់ការលើកកម្ពស់គុណភាពអប់រំបឋមសិក្សាជារួម ក្រសួងនឹងពង្រឹងការអនុវត្តកម្មវិធី«កុមាររៀនកុមារចេះ» ទៅគ្រប់សាលាបឋមសិក្សាទូទាំប្រទេស និងបញ្ជូលទៅក្នុងកម្មវិធីនៃការបណ្តុះបណ្តាលគ្រូ នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលគ្រូបឋមសិក្សាទូទាំងប្រទេស៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ក្រសួងអប់រំ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង