Cct850x100 1

កម្ពុជា-កូរ៉េខាងត្បូងគ្រោងចរចាFTA​ជុំទី២​នៅសប្តាហ៍​នេះ​ខណៈកម្ពុជា​ជាទីផ្សារនាំ​ចេញទី៥៨ ​របស់​កូរ៉េ​

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ការចរចាFTAជុំទី១

(ភ្នំពេញ) យោងតាមក្រសួងពាណិជ្ជកម្មឧស្សាហកម្មនិងថាមពលរបស់ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃទី៣១ខែសីហានេះ បានបង្ហើបឱ្យដឹងថា ប្រទេសកម្ពុជានិងប្រទេសកូរ៉េខាងត្បូងនឹងចាប់ផ្តើមការចរចាជុំទី២ ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅក្នុងសប្តាហ៍នេះ។

ប្រភពដដែលបានបន្តថា ប្រទេសកម្ពុជានិងកូរ៉េបានចាប់ផ្តើមកិច្ចចរចាជុំទីមួយនៅចុងខែកក្កដា ហើយភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាដូចជាការបង្កើតបញ្ជីផលិតផល និងបញ្ហាផ្សេងៗ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី។

ក្រសួងនេះក៏បានបង្ហាញផងដែរថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនឹងបង្កើតបរិយាកាសធុរកិច្ចងាយស្រួលសម្រាប់អ្នកនាំចេញរបស់កូរ៉េខាងត្បូង និងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវការប្រកួតប្រជែងរបស់ពួកគេ ខណៈបច្ចុប្បន្នកម្ពុជាគឺជាទីផ្សារនាំចេញធំជាងគេទី៥៨ របស់ប្រទេសកូរ៉េខាងត្បូង។

យោងតាមស្ថិតិពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េបានឱ្យដឹងថានៅឆ្នាំ ២០១៩ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានកើនឡើងដល់ ១ ពាន់លានដុល្លារពោលគឺកើនឡើង ៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំកន្លងទៅ ដែលបានបង្កើតកំណត់ត្រាខ្ពស់។

នៅឆ្នាំ ២០១៩ ការនាំចេញទំនិញរបស់កូរ៉េខាងត្បូងមកកម្ពុជាបានកើនឡើងដល់ ៦៩៧ លានដុល្លារអាមេរិក កើនឡើងជិត ៥.៥% ។ផលិតផលសំខាន់ៗដែលកូរ៉េខាងត្បូងនាំចេញមកកម្ពុជារួមមាន៖ រថយន្ត ភេសជ្ជៈ វាយនភ័ណ្ឌជាដើម។ផលិតផលសំខាន់ៗដែលកម្ពុជានាំចេញទៅកូរ៉េរួមមានវាយនភណ្ឌ សម្លៀកបំពាក់និងស្បែកជើង៕

Khcct banner

អត្ថបទទាក់ទង