Yearendyearend1140x150

លោកវ៉ាង យី៖ចិននិង​អាមេរិក​មិនមែន​ឈ្លោះគ្នា​ដើម្បីដណ្តើម​អំណាចទេ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកវ៉ាង យី និង  លោក​Thierry de Montbrial ប្រធាន​វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវ​អំពី​ទំនាក់ទំនង​អន្តរជាតិ​នៃប្រទេសបារាំង​

ចិន៖ កាលពី​ថ្ងៃទី ៣០ ខែសីហា ​តាមម៉ោង​ក្នុងតំបន់ លោកវ៉ាង យី សមាជិក​ក្រុមប្រឹក្សា​កិច្ចការរដ្ឋ​និងជា​រដ្ឋមន្ត្រី​ការបរទេសចិន​បានថ្លែង​សុន្ទរកថា​នៅ​វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវ​អំពី​ទំនាក់ទំនង​អន្តរជាតិ​នៃប្រទេសបារាំង​ព្រមទាំងបាន​ឆ្លើយសំណួរ​របស់​ភ្ញៀវកិត្តិយស ។

លោក​Thierry de Montbrial ប្រធាន​វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវ​អំពី​ទំនាក់ទំនង​អន្តរជាតិ​នៃប្រទេសបារាំង​បានសួរថា តើលោក​សម្គាល់ថា ធ្វើយ៉ាងម៉េច​ទើបអាច​ចៀសវាង​ការកើតមាន​សង្គ្រាមត្រជាក់ថ្មី​រវាង​ចិននិង​អាមេរិក?

លោកវ៉ាងយី​បាន​លើកឡើង​ពីទស្សនៈ​៣ ចំណុច​អំពី​ទំនាក់ទំនង​ចិននិង​អាមេរិក ។ ទី ១ ជម្លោះ​រវាង​ចិននិង​អាមេរិក​មិនមែន​ជា​ការឈ្លោះគ្នា​ដើម្បី​ដណ្តើម​អំណាច ឋានៈ​ឬរបបសង្គម​នោះទេ តែគឺជា​​ជម្លោះ​រវាង​ការប្រកាន់ខ្ជាប់​ពហុភាគីនិយម​និង​ឯកតោភាគីនិយម ការផ្តួចផ្តើម​អំពី​កិច្ចសហប្រតិបត្តិការ​ឈ្នះ-ឈ្នះ​និង​ការប្រកួតប្រជែង​យកឈ្នះ-ចាញ់ ។ ជឿជាក់ថា​ពិភពលោក​បាន​មើលឃើញ​ច្បាស់ហើយថា អាមេរិក​កំពុង​ឈរ​នៅប៉ែក​ខាងខុស​នៃប្រវត្តិសាស្ត្រ ។

ទី ២ ការទូត​អាមេរិក​បច្ចុប្បន្ន​នៅសល់តែ​ការដាក់ទណ្ឌកម្ម​ដោយឯកតោភាគី​និង​លាបពណ៌​វាយប្រហារ​អ្នកដទៃ​ប៉ុណ្ណោះ ។

ទី ៣ ទ្វារ​នៃកិច្ចសន្ទនា​រវាង​ចិន​និងអាមេរិក​គឺបើកទូលាយ ។ ចិន​រីករាយ​ផ្លាស់ប្តូរ​មតិយោបល់គ្នា​ដោយស្មោះ​និងស៊ីជម្រៅ​អំពី​បញ្ហា​យកចិត្តទុកដាក់​ដូចគ្នា​ជាមួយ​ភាគីអាមេរិក​គ្រប់​ពេលវេលា ៕ អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង