Cct850x100 1

ចិន៖អ្នកបំពាន"គោលការណ៍ចិនតែមួយ"ស្នើយកប្រជាជន​ចិន១,៤​ពាន់លាន​នាក់​ធ្វើជាសត្រូវ​

ចិន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក Wang Yi រដ្ឋមន្រ្តីក្រសួងការបរទេសចិន

(ចិន)លោក Wang Yi រដ្ឋមន្រ្តីក្រសួងការបរទេសចិនបានបញ្ជាក់ថា ការដែលចង់ប្រកួតប្រជែង "គោលការណ៍ចិនតែមួយ" នឹងត្រូវលះបង់ក្នុងតម្លៃយ៉ាងធ្ងន់ធ្ងរ។

កាលពីថ្ងៃទី ៣១ ខែសីហាឆ្នាំ ២០២០ នេះ លោក Wang Yi សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិនដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់បានប្រាប់អ្នកយកព័ត៌មានអំពីដំណើរទស្សនកិច្ចរបស់ប្រធានព្រឹទ្ធសភាឆេកទៅកាន់កោះតៃវ៉ាន់ថា៖ កោះតៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ចេញបាននៃទឹកដីចិន។

លោកបានបន្តថា៖ ចំពោះបញ្ហាកោះតៃវ៉ាន់ រាល់ការប៉ុនប៉ងចង់ប្រកួតប្រជែង "គោលការណ៍ចិនតែមួយ" គឺបានសេចក្តីថាយកប្រជាជនចិនចំនួន ១,៤ ពាន់លាននាក់ធ្វើជាសត្រូវ គឺជាសកម្មភាពរំលោភការជឿទុកចិត្តអន្តរជាតិ។

លោកបន្តថា៖ ទាក់ទងនឹងការញុះញង់ជាសាធារណៈនិងការប្រឆាំងចិននៅពីក្រោយ របស់ប្រធានព្រឹទ្ធសភាឆែក រដ្ឋាភិបាលនិងប្រជាជនចិននឹងមិនអាចចេះតែស្តាប់ ហើយអង្គុយអោយដៃមើលដោយមិនខ្វាយខ្វល់នោះឡើយ ប្រាកដជាធ្វើអោយគាត់ត្រូវលះបង់ក្នុងតម្លៃយ៉ាងធ្ងន់ធ្ងរចំពោះ អាកប្បកិរិយាដែលមើលឃើញខ្លីនិង នយោបាយដែលឃើញតែប្រយោជន៍ខ្លួនឯងរបស់គាត់នេះ៕

Khcct banner

អត្ថបទទាក់ទង