Yearendyearend1140x150

ជិតដល់ភ្ជុំបិណ្ឌ៖សម្តេចហ៊ុន សែន ស្នើឱ្យពលរដ្ឋការពារខ្លួនចៀសផុតពីការឆ្លង​Covid-19

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន 

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន នៅថ្ងៃទី ៣១ សីហានេះ បានចេញសារអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ការពារខ្លួរចៀសផុតពីជំងឺឆ្លង​ Covid-19 ហេីយស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល។

តាមរយៈទំព័រហ្វេសប៊ុនផ្លូវការរបស់សម្តេចនៅថ្ងៃនេះ សម្តេចបានគូសបញ្ជាក់ថា "នៅសល់តែបីថ្ងៃទៀតទេពិធីកាន់បិណ្ឌនឹងមកដល់។ តាមប្រពៃណីទំនៀមទម្លាប់សាសនា នៅក្នុងឱកាសនៃពិធីកាន់បិណ្ឌភ្ជុំបិណ្ឌដែលនឹងចូលមកដល់ក្នុងពេលយ៉ាងខ្លីខាងមុខនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានគ្រប់គ្នាជាពិសេស​ សូមការពារខ្លួនចៀសផុតពីជំងឺឆ្លង​ Covid-19 ហេីយស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានខ្ជាប់ខ្ជួនដោយបន្តពាក់ម៉ាសការពារ ឧស្សាហ៍ដុសសម្អាតលាងដៃជាមួយសាប៊ូ ទឹកអាល់កុល ឬចឹលសម្លាប់មេរោគអោយបានជាប្រចាំ"។

យោងតាមរបាយការណ៍អង្គការសុខភាពពិភពលោក​(WHO) ថ្ងៃនេះ គឺមានអ្នកឆ្លងសរុប 24,854,140នាក់ ស្លាប់ 838,924នាក់ និងករណីកើតថ្មីចំនួន 265,888 ករណី។ ចំណែកប្រទេសកម្ពុជាវិញមកដល់នេះមានអ្នកឆ្លងសរុប 274នាក់ បានជាសះស្បើយចំនួន266នាក់ នឹងមានអ្នកឆ្លងថ្មីចំនួន01នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង