Yearendyearend1140x150

អ្នកជំនាញសេដ្ឋកិច្ច៖ប្រើដើមទុនតិចដើម្បីរៀនសូត្រ និងភាពអត់ធ្មត់គឺជាគុណតម្លៃរបស់អ្នកវិនិយោគ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ង៉ែត ជូរ អ្នកជំនាញផ្នែកសេដ្ឋកិច្ច 

ភ្នំពេញ៖ លោក ង៉ែត ជូរ អ្នកជំនាញផ្នែកសេដ្ឋកិច្ច បានបញ្ចេញនូវទស្សនៈនៅលើ Facebook របស់ខ្លួនពាក់ព័ន្ធនឹងការប្រើដើមទុន​ ដើម្បីវិនិយោគ។លោក ង៉ែត ជូរ បានបញ្ជាក់ថា ប្រើដើមទុនតិចដើម្បីរៀនសូត្រ និងភាពអត់ធ្មត់គឺជាគុណតម្លៃរបស់អ្នកវិនិយោគ។

លោកបានលើកឡើងថា កាលអាយុ១១ឆ្នាំ លោក Warren Buffett បានវិនិយោគភាគហ៊ុនរបស់ក្រុមហ៊ុនប្រេងចំនួន៦ហ៊ុនក្នុងតម្លៃ១ហ៊ុន៣៨ដុល្លា។ ក្រោយពេលវិនិយោគបាន២-៣ សប្តាហ៍តម្លៃហ៊ុនបានធ្លាក់ចុះយ៉ាងគំហុកគឺចុះប្រហែលជាង៣០%នៃតម្លៃដែលគាត់វិនិយោគ។ បើទោះជាបងស្រីរបស់លោកតែងតែស្តីបន្ទោសយ៉ាងណា ក៏លោកអត់ធ្មត់រង់ចាំរហូតតម្លៃហ៊ុនឡើងថ្លៃឡើងវិញហើយលក់ចេញក្នុង១ហ៊ុនតម្លៃ៤០ដុល្លា គឺចំណេញក្នុង១ហ៊ុន២ដុល្លា។ ក្រោយពេលលោកលក់ហ៊ុនអស់ តម្លៃហ៊ុនបានបន្តឡើងថ្លៃយ៉ាងខ្លាំងគឺ១ហ៊ុនមានតម្លៃ២០០ដុល្លា។

សម្រាប់លោក ង៉ែត ជូរ តាមរយៈមេរៀនខាងលើ ភាពអត់ធ្មត់គឺពិតជាគុណតម្លៃរបស់អ្នកវិនិយោគជោគជ័យ។ ការរង់ចាំរហូតតម្លៃហ៊ុនងើបឡើងវិញហើយលក់ចំណេញ២ដុល្លាក្នុង១ហ៊ុនគឺជាការល្អ ប៉ុន្តែលោកបរាជ័យនៅត្រង់មិនបានរង់ចាំរហូតតម្លៃហ៊ុនកើនឡើងដល់២០០ដុល្លាក្នុង១ហ៊ុន។ តាមបទពិសោធន៏វិនិយោគលើវិស័យដីធ្លីនៅជាយក្រុងដែលលោកបានអនុវត្តផ្ទាល់ជិត២០ឆ្នាំកន្លងមកគឺដូចគ្នានឹងមេរៀនដែលជាបទពិសោធន៍របស់លោក Warren Buffett អញ្ចឹង។

លោកថា លោកមិនដែលខ្វល់ពេលដីធ្លាក់តម្លៃ ហើយក៏មិនត្រេកត្រអាលនឹងការកើនតម្លៃ២០% ឬ៣០%ដែរ។ អ្វីដែលធ្វើអោយលោកពេញចិត្តនឹងការវិនិយោគគឺការកើនតម្លៃពី៥ងទៅ១០ដងធៀបនឹងតម្លៃនៅពេលវិនិយោគបើទោះជាត្រូវការពេលវេលារង់ចាំចន្លោះពី៥ឆ្នាំទៅ១០ឆ្នាំក៏ដោយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង