Yearendyearend1140x150
Img 0571

លោក​លី​ តារា​ សន្យា​ប្រមូល​សៀវភៅ​ Possible Crush មកវិញ​

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក លី តារា (DARA LY) អ្នកនិពន្ធសៀវភៅ (រូបភាព៖ លោក លី តារា)

ភ្នំពេញ៖ក្រសួងវប្បធម៌និងវិចិត្រសិល្បៈអញ្ជើញ លោក លី តារា (DARA LY) មកបកស្រាយបំភ្លឺអំពីការបោះពុម្ពផ្សព្វផ្សាយ​សៀវភៅ Possible Crush ដែលមានផ្នែកខ្លះបានប្រើប្រាស់អក្សរឡាតាំងកត់សូរភាសាខ្មែរ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអញ្ជើញ លោក លី តារា មកបកស្រាយបំភ្លឺអំពីការបោះពុម្ពផ្សព្វផ្សាយ​សៀវភៅ Possible Crush 
(រូបភាពដោយ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ)
លោក លី តារា មកបកស្រាយបំភ្លឺអំពីការបោះពុម្ពផ្សព្វផ្សាយ​សៀវភៅ Possible Crush (
រូបភាពដោយ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ)

កាលពីថ្ងៃសុក្រ ១០កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២០ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអញ្ជើញ លោក លី តារា មកបកស្រាយបំភ្លឺអំពីការបោះពុម្ពផ្សព្វផ្សាយ​សៀវភៅ Possible Crush ដែលមានផ្នែកខ្លះបានប្រើប្រាស់អក្សរឡាតាំងកត់សូរភាសាខ្មែរ។សំណេរនិង​ការ​បោះ​ពុម្ពផ្សាយបែបនេះ​ធ្វើឲ្យអាប់ឱននិងប៉ះពាល់ធ្ងន់ធ្ងរ​ដល់​អក្សរ​ខ្មែរ​ដែល​មាន​ចំណាស់​រាប់​ពាន់​ឆ្នាំ​របស់ជាតិ។ ​

ក្នុង​ជំនួប​ដែលមាន​ការចូល​រួម​ពី​តំណាង​ក្រុម​ប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​ផង​នោះ លោក លី តារា បាន​ទទួល​ស្គាល់​កំហុសឆ្គង​ដែល​កើត​មានដោយ​អចេតនានិងដោយពុំបានគិតគូរគ្រប់ជ្រុងជ្រោយរបស់លោក។​ លោកបាន​សន្យា​​ថានឹងប្រមូលសៀវភៅដែលបានចេញផ្សាយហើយនោះមកវិញ ហើយនឹងធ្វើការ​កែ​ប្រែ​កុំឲ្យមានកំហុសឆ្គងបែបនេះ​កើតទៀតនៅពេល អនាគត។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង