Yearendyearend1140x150

យោធាចិនព្រមានមិនបណ្តែតបណ្តោយឱ្យអាមេរិកធ្វើអ្វីតាមទំនើងចិត្ត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក Wu Qian អ្នកនាំពាក្យនៃក្រសួងការពារជាតិចិន

ចិន៖  លោក Wu Qian អ្នកនាំពាក្យនៃក្រសួងការពារជាតិចិន ថ្ងៃទី ២៧ ខែសីហា បានថ្លែងនៅក្រុងប៉េកាំងថា បច្ចុប្បន្ន ទំនាក់ទំនងរវាងចិននិងអាមេរិកបាននិងកំពុងប្រឈមនឹងសភាពការណ៍ស្មុគស្មាញនិងតានតឹងបំផុតតាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតមក ប្រទេសចិនមិនធ្វើតាមតែទំនើងចិត្តរបស់អាមេរិក ហើយក៏មិនបណ្តែតបណ្តោយឱ្យអាមេរិកធ្វើតាមទំនើងចិត្តនោះដែរ ។ ពេលឆ្លើយតបនឹងសំណួរស្តីពីការដែលអាមេរិកបានបង្ករឿងជារឿយៗ លោក Wu Qian បានគូសបញ្ជាក់ថា ទីមួយគឺប្រទេសចិនប្រឆាំងយ៉ាងដាច់ខាត ទីពីរគឺមិនភ័យខ្លាឡើយ ។

លោក Wu Qian អ្នកនាំពាក្យនៃក្រសួងការពារជាតិចិនបានលើកឡើងថា ទង្វើបង្ករឿងរបស់អាមេរិកបែបនេះ គឺមិនអើពើពីសុវត្ថិភាពអាយុជីវិតរបស់ពលទាហាននិងនាយទាហានជួរមុខរបស់ភាគីទាំងពីរ មិនអើពើពីផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជននៃប្រទេសទាំងពីរ ហើយក៏មិនអើពើពីក្តីបំណងរក្សាសន្តិភាពរបស់ប្រជាជនទូទាំងពិភពលោកផងដែរ ទង្វើបែបនេះមិនអាចទទួលបានការគាំទ្រជាដាច់ខាត ។

លោក Wu Qian បានរំលឹកឡើងវិញថា ប្រទេសចិនដាស់តឿនអ្នកនយោបាយអាមេរិកមួយចំនួនតូចឱ្យយល់ដឹងពីការពិតជាក់ស្តែងឱ្យបានច្បាស់ រក្សាវិចារណញ្ញាណ បញ្ឈប់ការបង្ករឿងហេតុ ក្នុងន័យជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរនិងកងទ័ពទាំងពីរឱ្យវិលត្រឡប់ទៅកាន់ផ្លូវត្រឹមត្រូវវិញ៕អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង