Yearendyearend1140x150

ភ្នំពេញ,សៀមរាប និងព្រះសីហនុ ការផ្គត់ផ្គង់សណ្ឋាគារលើសតម្រូវការ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រះសីហនុ៖ សមាគមន៍សណ្ឋាគារកម្ពុជា នៅថ្ងៃទី ២៧ សីហានេះ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោក លូ ម៉េង ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា និងលោកស្រី ក្លេខៃ ចិន្តា ប្រធានសមាគមសណ្ឋាគារកម្ពុជា ដោយមាន ការចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ ផងដែរ។

លោកស្រី ក្លេខៃ ចិន្តា ប្រធានសមាគមន៍សណ្ឋាគារកម្ពុជា បានមានប្រសាសន៍ថា រាល់ការអភិវឌ្ឍនិងវិនិយោគលើសណ្ឋាគារនាគារនៅពេលបច្ចុប្បន្ននេះ វិនិយោគិនគួរតែមានការប្រុងប្រយ័ត្ន និងត្រូវរក ទីតាំង ណា ដែលមិនទាន់ឆ្លើយតបនឹងតម្រូវការភ្ញៀវទេសចរ។

លោកស្រី ក្លេខៃ ចិន្តា បន្តថា នាពេលនេះការផ្គត់ផ្គង់សណ្ឋាគារនៅកម្ពុជា ជាពិសេសតំបន់សក្តានុពលដូចជាសៀមរាប រាជធានីភ្នំពេញ និងខេត្តព្រះសីហនុជាគោលដៅទេសចរណ៍ដ៏មមាញឹកកំពុង មានការផ្គត់ផ្គង់ សណ្ឋាគារ លើសតម្រូវការ។ លោកស្រីបញ្ជាក់ថាបើជាការល្អគួរកុំទាន់សាងសង់សណ្ឋាគារអី សម្រាប់ អ្នក មាន គម្រោង នឹង សាង សង់។ ក្នុងន័យនេះយើងមិនបានហាមឃាត់ការវិនិយោគទេ ប៉ុន្តែ ការ សាងសង់ សណ្ឋាគារ ក្នុង ដំណាក់ កាល នេះ គឺបើសង់ទៅអាចនឹងលើសពីតម្រូវការ។

ប្រធានសមាគមសណ្ឋាគារកម្ពុជា រូបនេះ បានឲ្យដឹងទៀតថា បច្ចុប្បន្ននេះ សណ្ឋាគារខ្លះ មិនមានភ្ញៀវស្នាក់នៅពេញផង ដោយសារតែភ្ញៀវរាងថយចុះបន្តិច។ លោកស្រីបន្តថា ភ្ញៀវទេសចរដែលត្រូវការបន្ទប់ ស្នាក់ នៅ គឺភាគច្រើន ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ផ្គត់ផ្គង់ជូនវាខុសពីមុនដែលភ្ញៀវបរទេសត្រូវរកសណ្ឋាគារ និងកក់ដោយខ្លួនឯង។

លោកស្រី ក្លេខៃ ចិន្តា បន្ថែមថា ក្នុងកាលៈទេសៈ ដែលវិនិយោគិនមា ន ដើម ទុនច្រើននិងចង់សាងសង់សណ្ឋាគារសម្រាប់បម្រើនៅពេលអនាគតនោះ គួរតែរក ទីតាំងណាដែលមិនទាន់ មានបន្ទប់សណ្ឋាគារគ្រប់គ្រាន់ និងជាគោលដៅទេសចរណ៍របស់ភ្ញៀវបរទេស ដូចជា ខេត្តព្រះសីហនុ កែប កំពត បាត់ដំបង មណ្ឌលគិរី រតនគិរីជាដើម ដោយឡែកខេត្តព្រះសីហនុ មានបន្ទប់ ផ្ទះសំណាក់ និងសណ្ឋាគារជាច្រើនតែមានភ្ញៀវស្នាក់នៅដែរតែមានតិចដោយសារតែបច្ចុប្បន្នជំងឺកូវីដ-១៩ កំពុងរាតត្បាតពាសពេញពិភពលោក។

លោក លូ ម៉េង ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា បានមានប្រសាសន៍លោក បាន ឯកភាពចំពោះការសម្រេចចិត្តនៅ ក្រុងព្រះសីហនុដោយលោកបានបន្ថែមថាមថាវានឹង អាចជួយដល់សមាគម ក្នុងការពង្រីកសមាជិកភាពរបស់ខ្លួនទៅកាន់ខេត្តព្រះសីហនុ និងបង្កើន ចំនួនសមាជិករហូតដល់ជាង ៨០សណ្ឋាគារទៀតផង។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង