Yearendyearend1140x150

ទូតចិននៅកម្ពុជា៖ចិននឹងជំរុញកិច្ចសហប្រតិបត្តិការបន្ថែមជាមួយកម្ពុជា ដើម្បីទទួលបានការអភិវឌ្ឍកាន់តែធំ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អញ្ជើញទទួលកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន ស្តីអំពីកិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជា ក្នុងកិច្ចទប់ស្កាត់នឹងជំងឺវីរុសCOVID-19។ក្នុងកិច្ចសម្ភាសន៍ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បាបអះអាងថា ចិននឹងជំរុញកិច្ចសហប្រតិបត្តិការបន្ថែមជាមួយកម្ពុជា ដើម្បីទទួលបានការអភិវឌ្ឍកាន់តែធំ។

ឯកឧត្តម ឯកអគ្គរដ្ឋទូតចិន មានប្រសាសន៍ថា ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺវីរុសCOVID-19នេះមក ប្រទេសទាំងពីរចិននិងកម្ពុជាបានជួយយកអាសារគ្នាទៅវិញទៅមក និងបានជម្នះរាល់ឧបសគ្គជាមួយគ្នា បង្កើតបានជាគំរូនៃកិច្ចសហប្រតិបត្តិការទប់ស្កាត់នឹងជំងឺវីរុសសម្រាប់សហគមន៍អន្តរជាតិ ហើយចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរនេះ​ ត្រូវបានលើកកម្ពស់ថែមមួយកម្រិតទៀតបន្ទាប់ពីឆ្លងកាត់ការលំបាកទាំងនេះ។

លោកបានបង្ហាញថា ជំងឺវីរុសគ្មានព្រំដែន វាជាបញ្ហាប្រឈមជាទូទៅមួយសម្រាប់មនុស្សជាតិទាំងឡាយ។ នៅចំពោះមុខការផ្ទុះឡើងភ្លាមៗរបស់ជំងឺវីរុសមួយនេះ ការសិក្សាពីគ្នា និងជួយគ្នាទៅវិញទៅមក គឺជាអត្ថន័យដែលមាននៅក្នុងកិច្ចទប់ស្កាត់នឹងជំងឺវីរុសមួយនេះសម្រាប់កិច្ចសហប្រតិបត្តិការសហគមន៍អន្តរជាតិ។ ការសហការសាមគ្គីគ្នារវាងប្រទេសទាំងពីរក្នុងដំណើរកិច្ចទប់ស្កាត់នឹងជំងឺវីរុស គឺជាសក្ខីភាពដ៏ល្អប្រសើរបំផុតសម្រាប់សហគមន៍ជោគវាសនារួម និងការរួមសុខទុក្ខលើក្បូនតែមួយ របស់មនុស្សជាតិទាំងឡាយ។

លោកបានសង្កត់ធ្ងន់ថា ឆ្នាំនេះគឺជាខួបអនុស្សាវរីយ៍លើកទី ១ នៃការចុះហត្ថលេខាអនុវត្តផែនការសកម្មភាពកសាងសហគមន៍ជោគវាសនារួមរវាងចិននិងកម្ពុជា។ ភាគីចិនរីករាយបន្តខិតខំប្រឹងប្រែងជាមួយភាគីកម្ពុជា ដើម្បីសម្របសម្រួលជំរុញកិច្ចការពារសម្រាប់ជំងឺវីរុសមួយនេះនិងដំណើរការសាជាថ្មីនៃសកម្មភាពផលិតកម្ម បន្តអនុវត្តផែនការសកម្មភាពកសាងសហគមន៍ជោគវាសនារួមរវាងចិននិងកម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ ដើម្បីទទួលបានការអភិវឌ្ឍន៍កាន់តែធំនិងកាន់តែឆាប់រហ័សក្នុងយុគសម័យថ្មីនេះ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង