Yearendyearend1140x150

វត្ថុ«បេតិកភណ្ឌវប្បធម៌អរូបី»កម្ពុជា-ចិនជិត១០០មុខតាំងបង្ហាញក្នុងពិព័រណ៍រួមគ្នានៅថ្ងៃនេះ

CHINA-CAMBODIA HOTLINE
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖វត្ថុអនុស្សាវរីយ៍ចិន និង ឧបករណ៍ភ្លេងបុរាណខ្មែរ មានប្រមាណជិត១០០មុខ នៅថ្ងៃទី ២១ មករានេះ ត្រូវបានរៀបចំដាក់តាំងបង្ហាញក្នុងពិធីពិព័រណ៍បេតិកភណ្ឌវប្បធម៌អរូបី ដើម្បីផ្សារភ្ជាប់វប្បធម៌នៃប្រទេសទាំងពីរ។ពិព័រណ៍នេះរៀបចំឡើងដោយមន្ទីរវប្បធម៌ និង ទេសចរណ៍ខេត្តក្វាងស៊ីប្រទេសចិន សារព័ត៌មាន Guangxi Daily សារព័ត៌មាន The commercial News សារព័ត៌មានស៊ីស៊ីថាមស៍។

ពិព័រណ៍នេះបានរៀបចំឡើងនៅអគារសមាគមសម្ព័ន្ធខ្មែរ-ចិន ដោយមានការចូលរួមពី ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ថ្នាក់ដឹកនាំនៃសារព័ត៌មាន Guangxi Daily តំណាងមកពីស្ថានទូតចិនប្រចាំកម្ពុជា និងភ្ញៀវជាច្រើនដែលបានចូលរួមស្វែងយល់ទាក់ទងនឹងការតាំងបង្ហាញពិព័រណ៍វត្ថុបេតិកភណ្ឌវប្បធម៌អរូបីចំនួនជិត១០០មុខ ការសម្តែងរបស់សិល្បករចិន និងការសម្តែងចាប៉ីដងវែងរបស់សិល្បករខ្មែរ។

ការតាំងពិព័រណ៍នេះ គឺជាការបង្ហាញវប្បធម៌ប្រពៃណី និងលំហូរវប្បធម៌ជាច្រើនប្រភេទដែលត្រូវបានបន្តកេរដំណែលពីមួយជំនាន់ទៅមួយជំនាន់របស់ចិន និងកម្ពុជា ដើម្បីឲ្យសាធារណជនបានស្វែងយល់រវាងវប្បធម៌នៃប្រទេសទាំងពីរ។ ហើយកម្មវិធីនេះក៏បង្ហាញពីទំនាក់ទំនងយ៉ាងជិតស្និតរវាងការផ្លាស់ប្តូរវប្បធម៌ និងការសិក្សារៀនសូត្រពីគ្នាទៅវិញទៅមករវាងប្រទេសកម្ពុជា-ចិន។

សូមជម្រាបថា នេះគឺជាលើកទី១ហើយដែលមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តក្វាងស៊ីប្រទេសចិន សារព័ត៌មាន Guangxi Daily បានសហការជាមួយសារព័ត៌មាន The Commercial News សារព័ត៌មានស៊ីស៊ីថាមស៍ បានរៀបចំការតាំងបង្ហាញពិព័រណ៍បេតិកភណ្ឌវប្បធម៌អរូបី ដើម្បីបញ្រ្ជាបការយល់ដឹង និងផ្សារភ្ជាប់វប្បធម៌នៃប្រទេសទាំងពីរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង