Cct850x100 1

ដើមឆ្នាំ២០២០នេះ នាំចេញផលិតផលជ័រកៅស៊ូទៅក្រៅប្រទេសកើនឡើង២០ភាគរយ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ តួលេខពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានបង្ហាញថា ការនាំចេញផលិផលកៅស៊ូបានកើនឡើង ២០ ភាគរយ ដែលមានចំនួនរហូតដល់ ២៩.២០៣ តោន នៅក្នុងខែមករា ឆ្នាំ២០២០នេះ។ 

ប្រទេសកម្ពុជា បាននាំចេញកៅស៊ូប្រមាណ ២៧,៤៤៥ តោនទៅកាន់ទីផ្សារបរទេស ភាគច្រើនទៅកាន់ប្រទេសវៀតណាម ម៉ាឡេស៊ី និងចិនកាលពីខែមុន។

របាយការណ៍បានបញ្ជាក់ថា តម្លៃកៅស៊ូជាមធ្យមក្នុងខែមករាមានចំនួន ១,៤៣៣ ដុល្លារអាមេរិកក្នុងមួយតោនគឺកើនឡើង ១៧ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០១៩ ។

បច្ចុប្បន្ននេះប្រទេសកម្ពុជាមានផ្ទៃដីដាំកៅស៊ូសរុប ៤០៥.៩១៦ ហិកតាក្នុងនោះ ២៥០.៤៣៤ ហិកតាបានត្រៀមរួចរាល់សម្រាប់ការប្រមូលផល។

កាលពីឆ្នាំមុនព្រះរាជាណាចក្រកម្ពុជាបាននាំចេញកៅស៊ូជិត ៣០ ម៉ឺនតោនទៅកាន់ទីផ្សារបរទេសដោយរកចំណូលបាន ៤០០ លានដុល្លារ៕

ពាក្យទាក់ទង: កៅស៊ូ
Khcct banner

អត្ថបទទាក់ទង