Yearendyearend1140x150

កម្ពុជាកំពុងគិតគូរស្នើសុំវ៉ាក់សាំងប្រឆាំងកូវីដពីសម្ព័ន្ធភាពអន្តរជាតិចាក់ថ្នាំបង្ការ (GAVI)

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកជំទាវវេជ្ជបណ្ណិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាលបាននឹងកំពុងគិតគូរក្នុងការស្នើសុំឱ្យមានការផ្តល់វ៉ាក់សាំងប្រឆាំងកូវីដប្រកបដោយសមភាពពីសម្ព័ន្ធភាពអន្តរជាតិចាក់ថ្នាំបង្ការ (GAVI)។ការស្នើនេះធ្វើឡើងក្នុងករណីវ៉ាក់សាំងប្រឆាំងកូវីដមានការទទួលស្គាល់ជាផ្លូវការ។ នេះបើយោងតាមប្រសាសន៍របស់លោកជំទាវវេជ្ជបណ្ណិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

លោកបានថ្លែងយ៉ាងដូច្នេះថា "កម្ពុជាជាប្រទេសសមាជិកសម្ព័ន្ធភាពអន្តរជាតិចាក់ថ្នាំបង្ការ (GAVI) ហេីយក្រសួងសុខាភិបាលក៏បានគិតគូរក្នុងការស្នេីសុំឲ្យមានការផ្តល់វ៉ាក់សាំងប្រកបដោយសមភាពមកកម្ពុជាដែរ ដែលហៅថា non-binding expression of interest for covid-19 vaccine to Covax facility of GAVI រួចហេីយដែរ។ ក្រសួងសុខាភិបាល ក៏កំពុងធ្វេីការយ៉ាងជិតស្និតជាមួយអង្គការសុខភាពពិភពលោកលេីការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ នេះ ផងដែរ"។ 

គួរបញ្ជាក់ថា នៅពេលបច្ចុប្បន្ននេះលើពិភពលោក មានវ៉ាក់សាំងចំនួន២ប្រភេទត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ ដោយក្នុងនោះមួយប្រភេទជាវ៉ាក់សាំងរបស់ចិន និងមួយប្រភេទទៀតជាវ៉ាក់សាំងរបស់រុស្ស៊ី។នេះបើយោងការអះអាងរបស់លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា។

វ៉ាក់សាំង ២ ប្រភេទដែលត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ គឺ CanSinoBio របស់ចិន និង វ៉ាក់សាំងរបស់ Gamaleya Research Institute នៃប្រទេសរុស្សី (ថ្វីត្បិត មិនទាន់បានធ្វើ phase 3 trial នៅឡើយ។

តែយ៉ាងណា វ៉ាក់សាំងទាំងនេះ ក្រសួងសុខាភិបាលកំពុងតាមដានយកចិត្តទុកដាក់បំផុត មុនសម្រេចស្នើសុំទិញ ដើម្បីបង្ការពេលចាក់ទៅប៉ះពាល់ដល់អ្នកប្រើប្រាស់ផងដែរ៕



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង