Yearendyearend1140x150
Img 0571

លោក ស៊ុន ចាន់ថុល ទទួលស្គាល់ថា ស្ថានីយថ្លឹងរថយន្តមួយចំនួនថ្លឹងមិនត្រឹមត្រូវ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល។

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងទទួលបានថា មានស្ថានីយថ្លឹងរថយន្តមួយចំនួនថ្លឹងជញ្ជីងមិនត្រឹមត្រូវ និងមានអំពើពុករលួយ។បច្ចុប្បន្នក្រសួងរៀបចំដូរចេញចំនួនទាំង២៧កន្លែង ដើម្បីរៀបចំការគ្រប់គ្រងជញ្ជីងឱ្យបានត្រឹមត្រូវតាមអនុក្រឹត១៤១របស់រាជរដ្ឋាភិបាល។

លោក ស៊ុន ចាន់ថុល បានប្រាប់ឱ្យដឹងថា ខាងក្រសួងត្រូវតែរៀបចំក្បាលម៉ាស៊ីន ដំណើរការត្រួតពិនិត្យនេះឱ្យស្របតាមអនុក្រឹតលេខ១៤១ ដោយសារតែក្រសួងខុស មិនបានរៀបចំការគ្រប់គ្រងជញ្ជីងឱ្យបានត្រឹមត្រូវតាមអនុក្រឹត១៤១។

លោកបន្តទៀតថា ខាងក្រសួងសាធារណៈការតាមដានរឿងថ្លឹងជញ្ជីងមិនត្រឹមត្រូវ ហើយបានធ្វើការទំាំងយប់ ម៉ោង៣ភ្លឺ ចុះត្រួតពិនិត្យតាមដានថតទៅឃើញមែន ឡានខ្លះអត់ចូលថ្លឹង ឯឡានខ្លះចូលហើយអាព្រូឡានចុះគ្រឹប រត់ប្រុចអត់មានថ្លឹងគឺឃើញជាក់ស្ដែងមែន តែមិនមែនទាំងអស់ទេ តែស្ថានីយមួយចំនួនទេ។

ជាមួយគ្នានេះដែរ ខាងក្រសួងបានរៀបចំទាំងអស់ ដើម្បីតាមដានត្រួតពិនិត្យកន្លែងជញ្ជីងឱ្យបានហ្មត់ចត់ រៀបចំដាក់កាម៉េរា រៀបចំដាក់ជញ្ជីងក្រោមដី ដើម្បីទប់ស្កាត់កុំឱ្យមានការដឹកទំនិញលើសទម្ងន់ថែមទៀត ធ្វើឱ្យខូចខាតផ្លូវ។ ប៉ុន្តែដើម្បីឱ្យប្រព័ន្ធមានប្រសិទ្ធភាព ក្រសួងក៏បានរៀបចំអង្គការ បង្កើតអគ្គនាយកដ្ឋានថ្មី គឺខាងអគ្គនាយកដ្ឋានផែនការ អគ្គនាយកដ្ឋានបច្ចេកទេស ដើម្បីឱ្យមន្រ្តីរៀនសូត្រពីការដឹកនាំ។

លោកក៏បានលើកឡើងដែរថា បញ្ហាប្រឈមដែលក្រសួងជួបនោះ គឹគុណភាពផ្លូវតែម្ដង គឺផ្លូវនៅកម្ពុជាធ្វើរហូត ធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ ចាកស្ដើងស៊ីក្រាស់ ចាក់ក្រាស់ស៊ីស្ដើង ចឹងខាងក្រសួងទទួលយកមិនបានទៀតទេ។ លោកថា ក្រសួងនឹងពង្រឹងបច្ចេកទេសការកសាងផ្លូវ មិនអនុញ្ញាតឱ្យសាងសង់ផ្លូវដោយគ្មានគុណភាពទៀតទេ ត្រូវតែខិតខំទាំងអស់គ្នាកសាងផ្លូវនេះឱ្យបានរឹងមាំ។

ជាក់ស្ដែង ផ្លូវពីស្គន់ទៅសៀមរាប ក្រសួងចុះទៅមើលមិនត្រូវតាមលក្ខណៈបច្ចេកទេសគឺធ្វើឡើងវិញ ឯផ្លូវលេខ២១ពីតាខ្មៅ ទៅកោះធំធ្វើមិនត្រឹមត្រូវគឺធ្វើឡើងវិញជួសជុលឡើងវិញ ចំណែកផ្លូវលេខ៣ ពីកំពត ទៅវាលរេញ ធ្វើមុខខូចក្រោយមែន ឯផ្លូវលេខ៧ ពីកំពង់ចាមរហូតជិតទៅដល់ក្រចេះ ធ្វើមុខខូចក្រោយមែន ចឹងខាងក្រសួងបានដកចេញហើយអ្នកត្រួតពិនិត្យបច្ចេកទេសបរទេស៣នាក់ ដោយសារគាត់ជាភ្នែកជាច្រមុះ តែគាត់ធ្វើការមិនបានល្អ។ ក្រសួងក៏បានប្ដូរដែររដ្ឋលេខាធិការម្នាក់ទទួលបន្ទុកលើផ្លូវទាំងពីរនេះទៅធ្វើផ្នែកផ្សេង។

លោក ស៊ុន ចាន់ថុល បានបញ្ជាក់ដែរថា វាគួរឱ្យអាម៉ាស់ណាស់ប្រទេសមួយធ្វើផ្លូវអត់មានគុណភាព ចឹងខាងក្រសួងនឹងខិតខំបន្តទៀត ប៉ុន្តែលុះត្រាតែបងប្អូនចូលរួមដែរ កុំដឹកទំនិញលើសចំនួនកំណត់ កុំលើកដីនៅមុខផ្ទះខ្ពស់ជាងផ្លូវថ្នល់ព្រោះវាហូរទឹកទៅផ្លូវ វាខូចផ្លូវថ្នល់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង