Yearendyearend1140x150

ចិន៖ឥណ្ឌូណេស៊ីជាប្រទេសធំនៅអាស៊ាន និងជាអង្គភាពសេដ្ឋកិច្ចដ៏សំខាន់នៃទីផ្សារងើបឡើងថ្មី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី  និង លោកស៊ី ជីនភីង ប្រធានរដ្ឋចិន។

ចិន៖ លោកស៊ី ជីនភីង ប្រធានរដ្ឋចិនផ្ញើលិខិតជូនដល់លោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី ដើម្បីសម្តែងការអបអរខួប ៧៥ ឆ្នាំនៃការបង្កើតសាធារណរដ្ឋឥណ្ឌូណេស៊ី

ថ្ងៃទី ១៧ ខែសីហា លោកស៊ី ជីនភីង ប្រធានរដ្ឋចិននិងលោកលី ខឺឈាង នាយករដ្ឋមន្រ្តីចិនបានផ្ញើលិខិតដោយឡែកពីគ្នាជូនចំពោះលោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី ដើម្បីសម្តែងការអបអរខួប ៧៥ ឆ្នាំនៃការបង្កើតសាធារណរដ្ឋឥណ្ឌូណេស៊ី ។

ថ្លែងក្នុងសារលិខិត លោកស៊ី ជីនភីង បានលើកឡើងថា បច្ចុប្បន្ន ទំនាក់ទំនងរវាងប្រទេសចិននិងឥណ្ឌូណេស៊ីមាននិន្នាការអភិវឌ្ឍន៍យ៉ាងល្អប្រសើរ ។ ភាគីទាំងពីរបានរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជំរុញការស្តារផលិតកម្មឡើងវិញនិងធ្វើកិច្ចសហប្រតិបត្តិការក្នុងការកសាង “ខ្សែក្រវាត់និងផ្លូវ” គាំពារពហុភាគីនិយមនិងការទប់ទល់នឹងជំងឺកូវីដ១៩ជាសកល ព្រមទាំងបានរួមចំណែកយ៉ាងសកម្មដល់ការគាំពារសុខភាពនិងសុភមង្គលរបស់ប្រទេសនិងប្រជាជនទាំងពីរ សំដៅជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរឱ្យវិវឌ្ឍរីកចម្រើនទៅមុខដោយឥតឈប់ឈរ ។

ថ្លែងក្នុងសារលិខិត លោកលី ខឺឈាងបានលើកឡើងថា ប្រទេសឥណ្ឌូណេស៊ីជាប្រទេសធំក្នុងតំបន់អាស៊ាន និងជាអង្គភាពសេដ្ឋកិច្ចដ៏សំខាន់នៃទីផ្សារងើបឡើងថ្មី ។ តាំងពីការបង្កើតប្រទេសអស់រយៈពេល ៧៥ ឆ្នាំមក ប្រទេសឥណ្ឌូណេស៊ីទទួលបានផ្លែផ្កាថ្មីជាបន្តបន្ទាប់ក្នុងកិច្ចកសាងប្រទេសជាតិ ព្រមនិងបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសន្តិភាពក្នុងតំបន់និងលើពិភពលោក ។ ភាគីចិនរីករាយរួមជាមួយភាគីឥណ្ឌូណេស៊ីដើម្បីបង្កើនការតភ្ជាប់គ្នារវាងយុទ្ធសាស្រ្តអភិវឌ្ឍន៍ ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការប្រាកដប្រជា ដើម្បីបង្កើតសុភមង្គលនិងផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រទេសនិងប្រជាជននៃប្រទេសទាំងពីរ ៕អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង