Yearendyearend1140x150

​កម្ពុជា​បន្តផ្លាស់ប្តូរវេន​«កងទ័ព​មួកខៀវ​»ទៅរក្សាសន្តិភាពនៅក្រៅ​ប្រទេស​ទោះប្រឈមនឹងកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន 

ភ្នំពេញ៖សម្តេច​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន នៅថ្ងៃទី ១៧ សីហានេះ បាន​ប្រកាស​ផ្លាស់ប្តូរចិត្តមិន​ស្នើ​សុំ​អង្គការ​សហប្រជាជាតិ​ ដើម្បី​ពន្យា​ពេល​ការ​វិល​ត្រឡប់​របស់​កងទ័ព​មួក​ខៀវ​កម្ពុជា​ និង​ការ​បញ្ជូន​កងទ័ព​មួកខៀវ​ទៅ​ជំនួស​នោះ​ទេ​។ ការ​ផ្លាស់ប្តូរ​ចិត្ត​នេះ​ គឺបន្ទាប់​ពី​សម្តេចកាល​ពី​ម្សិលមិញ​ បាន​ស្នើ​ទៅ​ប្រមុខ​អង្គការ​សហប្រជាជាតិ​ឱ្យ​ពន្យា​ពេល​ការ​ផ្លាស់ប្ដូរ​វេន​កងទ័ព​មួកខៀវ​កម្ពុជា​មួយ​រយៈ ​ដើម្បី​ទប់ស្កាត់​ការ​ចម្លង​ជំងឺ​កូវីដ​១៩​ពី​ក្រៅ​ប្រទេស​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា។

តាមរយៈ​ទំព័រ​ហ្វេសប៊ុក​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ សម្តេច​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន បានពន្យល់ថា ការប្តូរចិត្តនេះគឺដោយសារតែអង្គការសហប្រជាជាតិបានរៀបចំនូវពេលវេលាជាក់លាក់នៃការវិលត្រឡប់ និងការផ្លាស់ប្តូរកងទ័ពមួកខៀវកម្ពុជា។ បើតាមអង្គការសហប្រជាជាតិ គឺកងទ័ពមួកខៀវកម្ពុជានឹងវិលត្រឡប់មកប្រទេសម៉ាលីនៅក្នុងខែកញ្ញា ឆ្នាំ២០២០ ពីប្រទេសស៊ូដង់ខាងត្បូងនៅក្នុងខែតុលា ប្រទេសអាហ្រ្វិកកណ្តាលនៅក្នុងវិច្ឆិកា និង មកពីប្រទេសលីបង់នៅក្នុងខែមករា ឆ្នាំ២០២១ខាងមុខ។សម្រាប់សម្តេច ការរៀបចំពេលវេលារបស់អង្គការសហប្រជាជាតិនេះ គឺផ្តល់ឱ្យអាជ្ញាធរកម្ពុជាអាចរៀ​បចំការធ្វើចត្តាឡីស័កបានងាយស្រួល ដើម្បីទប់ស្កាត់ការនាំចូលកូវីត១៩មកក្នងប្រទេសកម្ពុជា។

សម្តេចបានអំពាវនាវឱ្យកងទ័ពមួកខៀវកម្ពុជាដែលកំពុងស្ថិតនៅប្រទេសទាំង៤ខាងលើរៀបចំខ្លួន ដើម្បីវិលត្រឡប់ និងសូមនាយទាហាននាយទាហានរងនិងពលទាហានដែលនឹងត្រូវទៅជំនួសរៀបចំខ្លួនចេញដំណើរតាមការចាត់ចែងរបស់ក្រសួងការពារជាតិនិងអង្គការសហប្រជាជាតិ។

គួរបញ្ជាក់ថា នៅក្នុងបេសសកម្មនៅក្រៅប្រទេស កងទ័ពមួកខៀវកម្ពុជាម្នាក់បានស្លាប់ដោយសារតែជំងឺកូវីដ១៩ និងមួយចំនួនទៀតបានឆ្លងជំងឺរាតត្បាតនេះនៅក្នុងប្រទេសកំពុងបេសសកម្ម និង ពេលមកប្រទេសកម្ពុជាវិញ។ បច្ចុប្បន្ន ​កងទ័ពមួកខៀវ​កម្ពុជា៧៨៧​នាក់ កំពុង​បំពេញ​បេសកម្ម​នៅ​ប្រទេស​ចំនួន​៨​គឺ ប្រទេសស៊ូដង់ ស៊ូដង់​ខាងត្បូង លី​បង់ ស៊ី​ប ស៊ី​រី ឆាដ ម៉ាលី និង​ អាហ្វ្រិក​កណ្តាល​។

តែយ៉ាងណាក៏ដោយ ប្រមុខរាជរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា បើទោះបីកម្ពុជាជាប្រទេសក្រីក្រនិងកំពុងប្រឈមជាមួយកូវីដ១៩បន្ថែមដោយប្រទេសដែលកងទ័ពមួកខៀវកម្ពុជា​ត្រូវ​ទៅកំពុងមានការវាយលុកដោយកូវីដ១៩ក៏ដោយក៏រាជរដ្ឋាភិបាលកម្ពុជា និងកងទ័ពរបស់ខ្លួនមិនបោះបង់ចោលភារកិច្ចក្នុងការចូលរួមថែរក្សាសន្តិភាពនៅតាមប្រទេសនានាក្រោមឆត្ររបស់អង្គការសហប្រជាជាតិនោះឡើយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង