Yearendyearend1140x150

«ភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករ»សម្រុកទៅលេងខេត្តសៀមរាប

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

សៀមរាប៖កម្មវិធីសម្រាកសៀមរាប បានទទួលស្វាគមន៍ភ្ញៀវទេសចរណ៍យ៉ាងកុះករមុនពេលមួយថ្ងៃនៃពិធីបើកជាផ្លូវការ។នេះបើតាមការអះអាងរបស់រដ្ឋបាលខេត្តសៀមរាបចុះផ្សាយនៅថ្ងៃទី ១៧ សីហានេះ។

បើតាមរដ្ឋបាលខេត្ត ប្រជាពលរដ្ឋតាមបណ្ដាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា នៅតែបន្តសម្រុកចូលអញ្ជើញមកលេងខេត្តសៀមរាប ក្នុងកម្មវិធី "សម្រាកសៀមរាប" ដែលរដ្ឋបាលខេត្ត សហការជាមួយនឹងសហភាពសហព័ន្ធយុវជនកម្ពុជា និងកាកបាទក្រហមកម្ពុជា។

រដ្ឋបាលខេត្តសង្ឃឹមថា ប្រជាពលរដ្ឋ និងមានការប្រុងប្រយ័ត្នខ្ពស់ និងកុំភ្លេច និងត្រូវចងចាំនូវ​ ០៣ចំណុច ដូចខាងក្រោម​ ដេីម្បីការពារ និងចូលរួមទប់ស្កាត់​ជំងឺកូវីដ១៩ ៖១.កុំភ្លេច ត្រៀមម៉ាស់ ឬក្រម៉ា២.កុំភ្លេច ជែល ឬអាល់កុលលាងដៃ (យើងបានត្រៀម សាប៊ូលាងដៃជូននៅតាមទីសាធារណផងដែរ) ៣.កុំភ្លេច រក្សាគម្លាតសុវត្ថិភាពសង្គម (ចូលរួមការពារការរាលត្បាតនៃជំងឺកូវីដ-១៩)

គួរបញ្ជាក់ថា រដ្ឋាភិបាល​សម្រេច​អនុញ្ញាត​ឱ្យ​កម្មករ​និយោជិត​ទាំងអស់ឈប់សម្រាក​ដោយ​ទទួល​បាន​ប្រាក់ឈ្នួល​រយៈពេល ៥ថ្ងៃ ចាប់ពី​ថ្ងៃទី១៧ ដល់​ថ្ងៃទី២១ ខែសីហា​ខាងមុខនេះ។ ការឈប់សម្រាករយៈពេល៥ថ្ងៃនេះ គឺជាការសងថ្ងៃសម្រាក ទៅឲ្យបុគ្គលិក នយោជិត មន្ត្រីរាជការ កម្មករ កម្មការិនី ដែលមិនបានឈប់សម្រាកនៅថ្ងៃចូលឆ្នាំ កាលពីខែមេសាកន្លងទៅ។ កាលពីពេលនោះ រដ្ឋាភិបាលមិនអនុញ្ញាតឲ្យមានការឈប់សម្រាកដោយបារម្ភពីការរីករាលដាលនៃជងឺកូវីដ១៩។ ការឈប់សម្រាកនាពេលនេះ ត្រូវបានគេរំពឹងថានឹងធ្វើឲ្យភ្ញៀវទេសចរក្នុងស្រុកមានការកើនឡើង ខណៈកូវីដ១៩ នៅបន្តមានវត្តមាននៅកម្ពុជានៅឡើយ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង