Yearendyearend1140x150

សម្តេចហ៊ុន សែន៖វៀតណាម«ប្រគល់ដីឱ្យកម្ពុជា»ជាង២ពាន់ហិកតា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថា រដ្ឋាភិបាលនៃប្រទេសវៀតណាម បានប្រគល់ដី មកឱ្យកម្ពុជាចំនួនជាង២ពាន់ហិកតា។ការថ្លែងរបស់សម្តេចហ៊ុន សែនយ៉ាងដូច្នេះ ធ្វើឡើងក្នុងពិធីបើកដំណើរការសាកល្បងសួនទឹកកម្សាន្ត GARDEN CITY WATER PARK នៅសង្កាត់ព្រែកតាសេក ខណ្ទជ្រោយចង្វា រាជធានីភ្នំពេញ។

សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា នៅតាមព្រំដែនកម្ពុជា-វៀតណាម វៀតណាមត្រូវប្រគល់ដីដល់កម្ពុជា ជាង២ពាន់ហិកតា ហើយដីទាំងអស់នោះ ត្រូវប្រគល់ជូនអាជ្ញាធរខេត្តជាអ្នកគ្រប់គ្រង ដើម្បីធ្វើការបែងចែងឱ្យកងទ័ពការពារព្រំដែន។

សម្តេចបានថ្លែងយ៉ាងដូច្នេះថា “ឥឡូវនេះនៅតំបន់ព្រំដែនកម្ពុជា-វៀតណាម វៀតណាមត្រូវប្រគល់ដីដល់កម្ពុជាប្រមាណជាង២ពាន់ហិកតា ដែលយើងកំពុងតែត្រៀមដែលខ្ញុំបានឱ្យបញ្ជាហើយ ដីនេះនៅពេលដែលវៀតណាមប្រគល់ឱ្យកម្ពុជា ត្រូវប្រគល់ឱ្យខេត្ត ធ្វើជាដីសង្គមកិច្ចប្រគល់ឱ្យកងទ័ព និងគនរបាលការពារព្រំដែន”។

បើតាមសម្តេចហ៊ុន សែន សម្តេចបានចំណាឯកភាពជាមួយលោក វ៉ា គឹមហុង ទេសរដ្ឋមន្ដ្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​កម្ពុជា​ ហើយសម្តេចបានបញ្ជាឱ្យលោក ជា សុផារ៉ា ទេស​រដ្ឋ​មន្រី្ត រដ្ឋ​មន្រ្តី​ក្រសួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយ​កម្ម និង​សំណង់ ត្រៀមយកដីដែលវៀតណាមប្រគល់ឱ្យនេះឱ្យខេត្តគ្រប់គ្រងហើយអាទិភាពសម្រាប់កងទ័ពដែលគ្មានដី ឬអតីតយុទ្ធជន។

តែយ៉ាងណាក៏ដោយ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា មិនបានបញ្ជាក់ពីទីតាំងដែលដែលវៀតណាមប្រគល់ដីដល់កម្ពុជានោះទេ ហើយជាមួយគ្នានោះ សម្តេចក៏បានព្រមានចាប់ខ្លូនបន្តចំពោះជនទាំងឡាយណាដែលរិះគន់ ឬយកបញ្ហាព្រំដែនជារឿងនយោបាយនោះឡើយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង