Yearendyearend1140x150

នគរបាលនឹងបង្កើនការត្រួតពិនិត្យសុវត្ថិភាពចរាចរណ៍នៅថ្ងៃឈប់សម្រាកខាងមុខ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំពេញ នឹងបង្កើនការត្រួតពិនិត្យសុវត្ថិភាពចរាចរណ៍នៅតាមដងផ្លូវក្នុងថ្ងៃឈប់សម្រាក ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋ ។ នេះបើតាមឯកឧត្តម ស ថេត ថ្ងៃ ១២ សីហា ឆ្នាំ២០២០។

ឯកឧត្តមឧត្តសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុងឱកាសឈប់សម្រាកជំនួសថ្ងៃចូលឆ្នាំ រយៈពេល៥ថ្ងៃ ស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជា ដល់កម្លាំងនគរបាលចរាចរ ការិយាល័យជំនាញ និងកម្លាំងតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ក្នុងរាជធាណីភ្នំពេញ ឱ្យបង្កើនការត្រួតពិនិត្យ សុវត្ថិភាពចរាចរណ៍ នៅតាមដងផ្លូវឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីបង្ការទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងការពារអាយុជីវិតប្រជាពលរដ្ឋ។

ឯកឧត្តមបន្តថា សូមអំពាវនាវដល់សាធារណជនត្រូវបន្ដយកចិត្តទុកដាក់ប្រុងប្រយ័ត្ន និងចូលរួមគោពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានត្រឹមត្រូវផងដែរ។

ឯកឧត្តមក៏បានបញ្ជាក់ ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករ មិនត្រូវផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូល និងសូមមេត្តាកុំដំឡើងថ្លៃធ្វើដំណើរក្នុងឱកាសនេះ, មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាត,ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌យោគយល់អាធ្យាស្រ័យ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង