Yearendyearend1140x150

គិតត្រឹមថ្ងៃទី១០សីហា៖កម្ពុជាមាន«អ្នកជាប់ឃុំ»ចំនួនជិត៤ម៉ឺននាក់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្ដេចក្រឡាហោម ស ខេង 

ភ្នំពេញ៖បច្ចុប្បន្នពន្ធនាគារទាំង២៨នៅទូទាំងប្រទេសផ្ទុកអ្នកជាប់ឃុំ គិតត្រឹមថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ សរុបចំនួន​៣៩.​៣១៦​នាក់ ស្ដ្រី២.៥៧១នាក់ ក្នុងនោះ មានជនបរទេសចំនួន១.៨៧៣នាក់ ស្ដ្រី២៤៨នាក់ អនីតិជន១.៦៨២នាក់ ស្ដ្រី​៧២នាក់។ ក្នុងចំណោមជនជាប់ឃុំសរុបត្រូវបានបែងចែកជាប្រភេទជនជាប់ឃុំ ដូចជា ៖ ជនត្រូវចោទ៨.៩០០នាក់ ក្នុងនោះ​៥៦៧​នាក់ ជនបរទេស៥៨៩នាក់ អនីតិជន៤៥៥នាក់។នេះបើយោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ចេញផ្សាយនៅថ្ងៃទី ១១ សីហា ឆ្នាំ២០២០។

បើតាមរបាយការណ៍ដដែរ បច្ចុប្បន្នមានជនជាប់ចោទ៤.៦៤៩នាក់ ក្នុងនោះស្ដ្រី២៥៩នាក់ ជនបរទេស៣០៩នាក់ អនីតិជន៣៤៨នាក់។ ពិរុទ្ធជន១៤.៨១៧នាក់ ក្នុងនោះស្ដ្រី១.០០៦នាក់ ជនបរទេស៦៨៣នាក់ អនីតិជន៧៣៥នាក់។ ទណ្ឌិត១០.៩៥០នាក់ ក្នុងនោះស្ដ្រី៧៣០នាក់ ជនបរទេស២៩៣នាក់ អនីតិជន២០៧នាក់។ ហើយបទល្មើសភាគច្រើនគឺគ្រឿងញៀនស្មើនឹង៥៨,៨៧% បទល្មើសលួចមានទម្ងន់ទោស៩,៥៤% បទល្មើសលួច៧,២៧% រំលោភសេពសន្ថវៈ៥,៨៧% បទល្មើសឃាតកម្ម៥,៣៥% និងបទល្មើសផ្សេងៗ១៣,១០%។

គួរបញ្ជាក់ថា របាយការណ័នេះ ត្រូវបានចុះផ្សាយក្នុងពិធីប្រកាសចូលកាន់មុខតំណែង សមាជិកគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បំពាក់ឋានន្តរស័ក្តិ និងគ្រឿងឥស្សរិយយស ជូនមន្រ្តីលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ដែលមានសម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតី៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង