Yearendyearend1140x150

ពលរដ្ឋកម្ពុជាជាង២លាននាក់បានខ្ចីបុលជាង៧ពាន់លានដុល្លារអាមេរិកពីមីក្រូហិរញ្ញវត្ថុនៅក្នុងឆ្នាំ២០១៩

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
គន្ធា អេង
/
ធនាគារកាណាឌីយ៉ា បានចូលរួមស្វែងរកបន្ថែមបុគ្គលិករបស់ខ្លួន ដើម្បីពង្រីកសេវាឱ្យកាន់តែល្អ។

ភ្នំពេញ៖ គិតនៅក្នុងឆ្នាំ២០១៩កន្លងទៅនេះ ប្រជាពលរដ្ឋខ្មែរប្រមាណជាង២លាននាក់បានខ្ចីលុយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានានៅក្នុងប្រទេសកម្ពុជា។ ទំហំទឹកប្រាក់ដែលបានខ្ចីនេះ មានរហូតដល់ទៅជាង៧ពាន់លានដុល្លារអាមេរិកឯណោះ។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។

ប៉ុន្តែចំនួននេះ លោកគា បូរាណ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានអះអាងថា មិនជាមានការកើនឡើងអ្នកខ្ចីច្រើនពេកនោះទេ បើប្រៀបធៀបនឹងចំនួនអ្នកសន្សំវិញនោះ។ ប្រជាពលរដ្ឋខ្មែរដែលធ្វើការសន្សំប្រាក់នៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានដល់ទៅជិត៣លាននាក់ជាមួយទំហំទឹកប្រាក់ជិត៤ពាន់លានដុល្លារអាមេរិក។ លោកគា បូរាណ បានបង្ហាញឱ្យដឹងបែបនេះនៅក្នុងមហាសន្និបាតលើកទី១៥ និងវេទិកាប្រចាំឆ្នាំលើកទី១ រវាងបញ្ញតិករ និង សមាជិកសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាកាលពីចុងខែមករាកន្លងទៅថ្មីៗនេះ។

សូមកត់សម្គាល់ថា វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង។ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានគូសបញ្ជាក់ថា វិស័យនេះមានការប្រែប្រួលខ្លាំងមែនទែនក្នុងរយៈពេល១០ឆ្នាំមកនេះ។ ជាក់ស្តែង ផលប័ត្រឥណទានបានកើនជាងមុន១៨ដង ស្របពេលដែលចំនួនអតិថិជនកើនជាងមុន ២ដង។ អ្វីដែលរឹតតែគួរឱ្យកត់សម្គាល់ទៀតនោះ គឺអង្គកាអភិវឌ្ឍន៍ជាច្រើនបានវិវត្តខ្លួនទៅជាស្ថាប័នហិរញ្ញវត្ថុ ហើយគ្រប់គ្រងដោយម្ចាស់ទុនជាឯកជន។

ចំណែក ធនាគារជាតិនៃកម្ពុជាក៏បានបង្ហាញឱ្យដឹងដែរថា ប្រជាពលរដ្ឋកម្ពុជាដែលប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការមាន៧១%។ កំណើនប្រាក់កម្ជីទាំងនៅវិស័យធនាគារ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានកើនឡើងដល់ទៅ ២៦% ប៉ុន្តែនៅមិនស្មើកំណើនកាលពីចន្លោះឆ្នាំ២០១០-២០១៥ ដែលបានកើនឡើង៣០%។ បើតាមធនាគាជាតិនៃកម្ពុជា កំណើនឡើងនៃប្រាក់កម្ចីនេះ គឺជំរុញជាចម្បងដោយកំណើនឥណទានទៅលើវិស័យសំណង់ អចលនទ្រព្យ ការប្រើប្រាស់ និង វិស័យពាណិជ្ជកម្ម៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង