Yearendyearend1140x150
Img 0571

【វីដេអូ】«បងធំក្រុមសង្គមងងឹតនៅម៉ាកាវ»ត្រូវប៉ូលីសកម្ពុជាចាប់ខ្លួនបញ្ជូនទៅចិនពាក់ព័ន្ធករណីឃាតកម្ម

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ឡាយ តុងសឹង ដែលគេថា ជាបងធំក្រុមសង្គមងងឹតក្នុងទីក្រុងម៉ាកាវនៃប្រទេសចិន

(ភ្នំពេញ)លោក ឡាយ តុងសឹង ដែលគេថា ជាបងធំក្រុមសង្គមងងឹតក្នុងទីក្រុងម៉ាកាវនៃប្រទេសចិន ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសកម្ពុជា ហើយបញ្ជូនទៅប្រទេសចិនវិញ ដើម្បីធ្វើការសាកសួរពាក់ព័ន្ធនឹងករណីឃាតកម្មដែលបានប្រព្រឹត្តនៅក្នុងប្រទេសចិនដីគោក។

យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិនបានអោយដឹងថា ៖ លោកឡាយតុងសឹង ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសកម្ពុជានាពេលថ្មីៗនេះ ពាក់ព័ន្ធនឹងករណីឃាតកម្មដែលបានប្រព្រឹត្តនៅក្នុងប្រទេសចិនដីគោក ហើយត្រូវបានគេរំពឹងថា បងធំក្រុមសង្គមងងឹតនៅម៉ាកាវរូបនេះនឹងត្រូវបញ្ជូនទៅទីក្រុងជូហាយខេត្តក្វាងទុង ដើម្បីធ្វើការជំនុំជម្រះក្តី។

លោក ឡាយ តុងសឹង បច្ចុប្បន្នវិនិយោគលើវិស័យអចលនៈទ្រព្យ និង វិស័យល្បែងស៊ីសង និងអាជីវកម្ម ផ្សេងៗទៀតនៅទីក្រុងម៉ាកាវ ។លោកត្រូវបានប្រព័ន្ធផ្សព្វផ្សាយចោទប្រកាន់ថា ជាបងធំសង្គមងងឹតដ៏ល្បីល្បាញនៅម៉ាកាវ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកដាក់ខ្លួនធ្វើជាមនុស្សសាមញ្ញមិនបញ្ចេញភាពហ៊ឺហានៅខាងក្រៅ ខណៈអាជីវកម្ម របស់លោកមានតំលៃសរុបរហូតដល់ជាង ១០ ពាន់លានដុល្លារហុងកុង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង