Yearendyearend1140x150

ក្រុមហ៊ុននាំចូលផ្លែឈើដ៏ធំរបស់ចិនស្វែងរកប្រភពទំនិញពីកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រុមហ៊ុនដែលនាំចូលផ្លែឈើដ៏ធំរបស់ចិនកំពុងតែស្វែងរកប្រភពទំនិញនៅក្នុងប្រទេសកម្ពុជា ដោយមានសុទិដ្ឋិនិយមចំពោះការនាំចេញផ្លែឈើរបស់កម្ពុជាដែលមានគុណភាពខ្ពស់ទៅកាន់ប្រទេសចិន។

លោក Wang Bingnan អគ្គនាយកក្រុមហ៊ុន“ Tiantian Guo Yuan” នៅទីក្រុងស៊ាងហៃប្រទេសចិន បានដឹកនាំគណៈប្រតិភូមួយក្រុមចំនួន ១០ នាក់ បានចូលសិក្ខាសាលាមួយនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជាកាលពីរសៀលថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២០។

នៅក្នុងសិក្ខាសាលា លោក Wang Bingnan បានសម្តែងសុទិដ្ឋិនិយមអំពីការនាំចេញផ្លែឈើដែលមានគុណភាពខ្ពស់របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ដោយមានគោលបំណងទៅដល់កន្លែងផលិតផ្ទាល់ទទួលបានប្រភពទំនិញនៅក្នុងប្រទេសកម្ពុជាតែម្តង។

លោក Wang Bingnan បានលើកឡើងថា លោកបានធ្វើពាណិជ្ជកម្មផ្លែឈើអស់រយៈពេល ៤២ ឆ្នាំមកហើយ ដែលពីមុនលោកបានចូលរួមយ៉ាងសំខាន់នៅក្នុងផលិតផលផ្លែឈើសម្រាប់ទីផ្សារអឺរ៉ុបនិងអាមេរិក។ ប៉ុន្តែស្ថិតក្រោមស្ថានភាពរាតត្បាតនៃជំងឺកូវីដ១៩នេះ ផ្លែឈើនាំចេញពីអឺរ៉ុបនិងអាមេរិកទៅប្រទេសចិនបានជួបការលំបាកយ៉ាងខ្លាំង ហើយផលិតផលផ្លែឈើរបស់ប្រទេសអាស៊ីអាគ្នេយ៍មានទីផ្សារធំនៅប្រទេសចិន។

បន្ថែមពីនេះលោក Wang Bingnan បន្តថាលោកកំពុងមកប្រទេសកម្ពុជាដើម្បីស្វែងរកមើលទំនិញ ហើយចង់ទៅកន្លែងផលិតផ្ទាល់ដើមដើម្បីទទួលបានទំនិញ។

ជាមួយគ្នានោះ លោក Wang Bing nan បានបញ្ជាក់ថា ស្របតាមការផ្លាស់ប្តូរទីផ្សាររបស់អ្នកប្រើប្រាស់នៅប្រទេសចិន ដែលពីមុនគឺឲ្យតែអាចញ៉ាំផ្លែឈើបាន ប៉ុន្តែឥលូវនេះប្រជាជនចិនចង់ញ៉ាំផ្លែឈើដែលមានគុណភាពល្អ ដូចនេះហើយជម្រើសដំបូងរបស់ក្រុមហ៊ុនគឺផ្លែស្វាយកម្ពុជាដោយប្រាប់អតិថិជនចិនថាកម្ពុជាមានផ្លែឈើល្អ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង