Yearendyearend1140x150

ជនជាតិចិនភាគច្រើនជាអ្នកវិនិយោគជិត៤ពាន់នាក់ត្រឡប់ចូលខេត្តព្រះសីហនុ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ភ្ញៀវទេសចរណ៍នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

ព្រះសីហនុ៖ គិតចាប់ពីថ្ងៃទី ២៣ ខែឧសភា មកដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០នេះ ជនជាតិចិនមានប្រមាណជិត៤ពាន់នាក់ បានវិលត្រឡប់ប្រទេសកម្ពុជាវិញ ដោយភាគច្រើនគឺជាអ្នកវិនិយោគ។នេះបើយោងតាមប្រសាសន៍របស់លោកឃាង ភិវម្យ អ្នកនាំពាក្យខេត្តព្រះសីហនុថ្លែងប្រាប់ស៊ីស៊ីថាមស៍។

លោកឃាង ភិវម្យ បានគូសបញ្ជាក់ថា ចំនួនភ្ញៀវទេសចរណ៍ជនជាតិចិន ដែលអញ្ជើញមកពីប្រទេសចិន តាមរយៈជើងយន្តហោះអន្តរជាតិព្រះសីហនុ ច្រកកងកេង បើគិតចាប់ពីថ្ងៃទី ២៣ ខែឧសភា មកដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០នេះ គឺមានចំនួនជើងហោះហើរ ៥៧ជើង មានភ្ញៀវទេសចរណ៍ចំនួនសរុប ៣៩៥៥នាក់ ក្នុងនោះមាន ៧៨៣នាក់ជាស្រ្តី។

លោកថ្លែងថា ជនជាតិចិនដែលត្រលប់មកប្រទេសកម្ពុជាទាំងអស់នោះ គឺសុទ្ធតែជាអ្នករកស៊ី ដែលមានមុខរបរជាអ្នកវិនិយោគលើអាជីវកម្មមួយចំនួនតូចតែប៉ុណ្ណោះ ព្រោះថាអ្នកវិនិយោគធំៗ អ្នករកស៊ីធំៗ គឺពួកគាត់រស់នៅក្នុងប្រទេសកម្ពុជាស្រាប់ហើយ ដូចនេះគាត់មិនបានចេញទៅក្រៅស្រុកឯណាឡើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ០៣ ខែ សីហា ឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជាបានចេញសេចក្ដីជូនដំណឹង ស្ដីពីការកែសម្រួលលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា ដដោយផ្អែកគោលការណ៍ចំនួន៤ ធំៗ ទី១ អ្នកដំណើរជាវិនិយោគគិន-ធុរជន បុគ្គលិកក្រុមហ៊ុន អ្នកជំនាញការ កម្មករជំនាញ អ្នកបច្ចេកទេស និងក្រុមគ្រួសារ ដែលទទួលបានការធានា ទី២ អ្នកដំណើរជាវិនិយោគគិន-ធុរជន បុគ្គលិកក្រុមហ៊ុន អ្នកជំនាញការ កម្មករជំនាញ អ្នកបច្ចេកទេស និងក្រុមគ្រួសារ ដែលមិនទទួលបានការធានា តែមានការអញ្ជើញ ទី៣ អ្នកដំណើរជាវិនិយោគគិន-ធុរជន បុគ្គលិកក្រុមហ៊ុន អ្នកជំនាញការ កម្មករជំនាញ អ្នកបច្ចេកទេស និងក្រុមគ្រួសារ ដែលមិនទទួលបានការធានា និងមិនមានការអញ្ជើញ និងទី៤ អ្នកដំណើរបរទេសទូទៅដដៃទៀត ដែលត្រូវធ្វើដំណើរមកកាន់កម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង