Yearendyearend1140x150

ភោជនីយដ្ឋានទន្លេបាសាក់២ បើកដំណើរការវិញ និងបានបញ្ចុះតំលៃពិសេសដល់អតិថិជន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ភោជនីយដ្ឋានទន្លេបាសាក់២ដែលជាភោជនីយដ្ឋានប្រភេទប៊ូហ្វេធំជាងគេ នៅរាជធានីភ្នំពេញ បានបើកដំណើរការឡើងវិញកាលពីថ្ងៃទី១ កក្កដា ឆ្នាំ២០២០។ការបើកដំណើរការឡើងវិញនេះ គឺបន្ទាប់ពីភោជនីយដ្ឋានគោរពបានត្រឹមត្រូវបានតាមស្តង់ដារអនាម័យរបស់ក្រសួងសុខាភិបាលកម្ពុជា ដើម្បីចូលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ក្នុងឱកាសបើកដំណើរការឡើងវិញនេះ ភោជនីយដ្ឋានទន្លេបាសាក់ ២ បានផ្តល់ជូនការបញ្ចុះតំលៃពិសេសសំរាប់អាហារបុហ្វេថ្ងៃត្រង់ និង អាហារបុហ្វេពេលល្ងាច 15% ដល់អតិថិជនដោយក្នុងនោះអាហារបុហ្វេថ្ងៃត្រង់ សល់ត្រឹម 7.20$/ម្នាក់ និង អាហារបុហ្វេពេលល្ងាច សល់ត្រឹម 18.70$/ម្នាក់។មានមុខម្ហូបច្រើនសម្រាប់ជាជម្រើសរបស់អតិថិជនពិសេសមុខម្ហូបគ្រឿងសមុទ្រស្ទើរតែគ្រប់ប្រភេទ។

គួរបញ្ជាក់ថា ភោជនីយដ្ឋានទន្លេបាសាក់២ ជាប្រភេទភោជនីយដ្ឋានប៊ូហ្វេ ដែលមានមុខម្ហូបច្រើនជាងគេ និងផ្តល់សេវាកម្មបានច្រើនប្រភេទទាំងបរិមាណ និងគុណភាព។ ភោជនីយដ្ឋានទន្លេបាសាក់២ មានផ្តល់ប្រភេទសេវាកម្មរួមមាន៖ ទទួលពិធីរៀបអាពាហ៍ពិពាហ៍ ការប្រជុំនានា សិក្ខាសាលា ពិធីខួបកំណើត និងពិធីជប់លៀងផ្សេងៗទៀត។ លើសពីនេះទៅទៀត ភោជនីយដ្ឋានទន្លេបាសាក់២ ក៏បម្រើសេវាកម្មផ្គត់ផ្គង់អាហារ ដល់ទីកន្លែងផងដែរ ដែលសេវាកម្មប្រភេទនេះកំពុងមានតម្រូវការច្រើននាពេលបច្ចុប្បន្ននេះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ភោជនីយដ្ឋាន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង