Yearendyearend1140x150

អាកាសចរស៊ីវិលរំពឹងថាជើងហោះហើរមកកម្ពុជាអាចកើនឡើងនៅក្នុងខែសីហានេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម ស៊ីន ចាន់សិរីវត្ថា អគ្គនាយករង អគ្គនាយករងបច្ចេកទេស រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល

ភ្នំពេញ៖ជើងហោះហើរមកកម្ពុជានឹងអាចមានការកើនឡើងនៅក្នុងខែសីហានេះ បន្ទាប់ពីមានការបន្ថូរបន្ថយលក្ខខណ្ឌដ្វើដំណើររបស់ជនបរទេស។ លក្ខខណ្ឌបន្ថូរបន្ថយនេះ គឺសម្រាប់តែអ្នកដំណើរបរទេស ដែលជាអ្នកវិនិយោគគិន ធុរជន បុគ្គលិកក្រុមហ៊ុន អ្នកជំនាញការ កម្មករជំនាញ អ្នកបច្ចេកទេស និងក្រុមគ្រួសារ ដែលមានការធានា ឬមានការអញ្ជើញ។

ឯកឧត្តម ស៊ីន ចាន់សិរីវត្ថា អគ្គនាយករង អគ្គនាយករងបច្ចេកទេស រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា កម្ពុជានឹងអាចមានការកើនឡើងនូវជើងហោះហើរឡើងបន្ថែមទៀត បន្ទាប់ពីមានការបន្ថូរបន្ថយ ឬការកែប្រែលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេសទាំងឡាយណាដែលមកកម្ពុជាក្នុងគោលបំណងជាអ្នកយោគគិន ធុរជន បុគ្គលិកក្រុមហ៊ុន អ្នកជំនាញការ កម្មករជំនាញ អ្នកបច្ចេកទេស និងក្រុមគ្រួសារដែលមានការធានា។

ឯកឧត្តមបន្ថែមថា ការហោះហើរមកកម្ពុជានាពេលបច្ចុប្បន្ននេះ ភាគច្រើនគឺចំពោះតែអ្នកធ្វើដំណើរដែលមានបំណងមកវិនោយោគ កម្មករជំនាញ ឬអ្នកមកសួរសុខទុក្ខសមាជិកគ្រួសារជាដើម។ ចំណែកអ្នកដំណើរដែលមកកម្ពុជាក្នុងគោលបំណងទេសចរណ៍គឺពុំទាន់មានឡើយ។ហើយនៅក្នុងចំណោមអាកាសយាន្តដ្ឋានទាំង៣ អាកាសយាន្តដ្ឋានភ្នំពេញគឺមានជើងហោះហើរមមាញឹកជាងគេ បន្ទាប់មកគឺអាកាសយានដ្ឋានព្រះសីហនុ។ រីឯអាកាសយាន្តដ្ឋានសៀមរាបគឺស្ថិតនៅក្នុងកម្រិតសូន្យនៅឡើយ។

កាលពីថ្ងៃទី ០៣ ខែ សីហា ឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជាបានចេញសេចក្ដីជូនដំណឹង ស្ដីពីការកែសម្រួលលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា ដដោយផ្អែកគោលការណ៍ចំនួន៤ ធំៗ ទី១ អ្នកដំណើរជាវិនិយោគគិន-ធុរជន បុគ្គលិកក្រុមហ៊ុន អ្នកជំនាញការ កម្មករជំនាញ អ្នកបច្ចេកទេស និងក្រុមគ្រួសារ ដែលទទួលបានការធានា ទី២ អ្នកដំណើរជាវិនិយោគគិន-ធុរជន បុគ្គលិកក្រុមហ៊ុន អ្នកជំនាញការ កម្មករជំនាញ អ្នកបច្ចេកទេស និងក្រុមគ្រួសារ ដែលមិនទទួលបានការធានា តែមានការអញ្ជើញ ទី៣ អ្នកដំណើរជាវិនិយោគគិន-ធុរជន បុគ្គលិកក្រុមហ៊ុន អ្នកជំនាញការ កម្មករជំនាញ អ្នកបច្ចេកទេស និងក្រុមគ្រួសារ ដែលមិនទទួលបានការធានា និងមិនមានការអញ្ជើញ និងទី៤ អ្នកដំណើរបរទេសទូទៅដដៃទៀត ដែលត្រូវធ្វើដំណើរមកកាន់កម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង