Yearendyearend1140x150

ក្រុមហ៊ុនចិនគ្រោងបង្កើតវិទ្យាស្ថានស្រាវជ្រាវ«ដាំដុះ និងចំរាញ់រុក្ខជាតិឱសថ»នៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ ក្រុមហ៊ុន និងវិទ្យាស្ថានចិនមួយ បានចាប់ដៃគ្នាជាមួយកម្ពុជា ក្នុងគោលបំណងបង្កើតជាវិទ្យាស្ថានស្រាវជ្រាវ ដាំដុះ ចំរាញ់រុក្ខជាតិឱសថ និងដើម្បីផ្ដល់ឱកាសការងារដល់ប្រជាជនកម្ពុជា។ នេះបើតាមកិច្ចប្រជុំរវាងឯកឧត្តម វេង សាខុន និងប្រតិភូក្រុមហ៊ុន និងវិទ្យាស្ថានចិន ថ្ងៃ ០៦ សីហា ឆ្នាំ២០២០។

ឯកឧត្តម វេង សាខុន បានឱ្យដឹងថា បំណងវិនិយោគបង្កើតវិទ្យាស្ថានស្រាជ្រាវ ដាំដុះ ធ្វើការចំរាញ់រុក្ខជាតិឱសថនៅកម្ពុជា សំដៅចូលរួមប្រើប្រាស់វត្ថុធាតុដើម បង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាន បង្កើនចំណូល កាត់បន្ថយបរិមាណនាំចូល ហើយឯកឧត្តមស្វាគមន៍ចំពោះបំណងវិនិយោគមួយនេះ។

ឯកឧត្តមបន្តថា យ៉ាងណាមិញក្រុមហ៊ុនគប្បីសិក្សាឱ្យបានច្បាស់លាស់អំពីទីតាំង និងទំហំផ្ទៃដីដាំដុះរុក្ខជាតិឱសថនេះ ជាពិសេសដោយសារគម្រោងវិនិយោគនេះត្រូវបានការគាំទ្រពីរាជរដ្ឋាភិបាលចិន ដូច្នេះគួរតែទំនាក់ទំនងជាមួយស្ថានទូតចិននៅកម្ពុជាដើម្បីទទួលបានកំណត់ទូតច្បាស់លាស់ស្នើសុំឱ្យរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាសេនាធិការផ្តល់កិច្ចសហការឲ្យបានពេញលេញ និងគ្រប់ជ្រុងជ្រោយ។

ទន្ទឹមនឹងនេះ ឯកឧត្តម បានស្នើឱ្យគណ:ប្រតិភូរៀបចំក្រុមការងារបច្ចេកទេស ដោយសហការជាមួយរដ្ឋបាលព្រៃឈើ និងអគ្គនាយកដ្ឋានកសិកម្មដើម្បីសិក្សាលើលទ្ធភាពនៃកិច្ចសហការជាមួយសហគមន៍ព្រៃឈើ សហគមន៍កសិកម្មក្នុងការដាំដុះ និងពិនិត្យលើក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចមួយចំនួនដែលមិនទាន់បានធ្វើការអភិវឌ្ឍដើម្បីធ្វើជាដៃគូ ហើយចាំបាច់ក្រុមហ៊ុនគួរតែរៀបចំផែនទីបង្ហាញផ្លូវមួយច្បាស់លាស់ មុនឈានទៅរៀប ចំឯកសារ MOU រួចចុះហត្ថលេខា ហើយត្រង់ចំណុះនេះ ភាគីចិនបានឯកភាពទាំងស្រុងថានឹងយកសំណើ និងអនុសាន៍របស់ឯកឧត្តមរដ្ឋមន្រ្តីទៅពិចារណា។

ដោយឡែក លោកប្រធានប្រតិភូ ដែលអញ្ជើញមកពីក្រុមហ៊ុន Khmer Holding Group និង Shanxi Institute of National Medical Biology ដឹកនាំដោយលោក ឧកញ៉ា ឆាវ អ៊ីនទ័រ បានជម្រាប អំពីគោលបំណងសំខាន់នៃជុំនួបនាពេលនេះគឺដើម្បីស្នើសុំកិច្ចសហការ និងការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងការបង្កើតវិទ្យា ស្ថានស្រាវជ្រាវ និងបង្កើតរោងចក្រចំរាញ់រុក្ខជាតិឱសថ និងស្វែងរកផ្ទៃដីដំដុះរុក្ខជាតិឱសថនេះ ដែលគម្រោងនេះត្រូវបានការគាំទ្រថវិកាពីរដ្ឋាភិបាលចិន។

សូមជម្រាបជូនថា ទស្សនកិច្ចនេះពិតជាមានសារសំខាន់ក្នុងការលើកកម្ពស់ចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងឲ្យកាន់តែរឹងមាំ និងស្ថិតស្ថិរយូអង្វែងថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះ វាជាចំណែកមួយក្នុងការត្រួសត្រាយបើកផ្លូវឱ្យប្រទេសទាំងពីរឈានទៅធ្វើពាណិជ្ជកម្មដោយសេរីក្នុងពេលឆាប់ៗខាង មុខ។ ជាងនេះទៅទៀត ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងសហការជាមួយរដ្ឋបាលគយចិនរៀបចំពិធីសារដើម្បីឈានទៅធ្វើការនាំចេញទំនិញមួយចំនួន ទៅកាន់ទីផ្សារចិននាពេលអនាគតផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង