Cct850x100 1

លោកស៊ីជីន ភីង ផ្ញើសារសួរសុខទុក្ខចំពោះលោក Aoun ប្រធានាធិបតីលីបង់

ចិន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ថ្ងៃទី៥ ខែសីហា លោកស៊ីជីនភីងប្រធានរដ្ឋចិនបានផ្ញើសារសួរសុខទុក្ខចំពោះលោកAounប្រធានាធិបតីលីបង់អំពីករណីផ្ទុះដ៏កក្រើកដែលកើតឡើងនៅក្រុងបេរូតនៃប្រទេសលីបង់។

ថ្លែងក្នុងសារសួរសុខទុក្ខ លោកស៊ីជីនភីងបានលើកឡើងថា ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយបានទទួលដំណឹងថា ក្រុងបេរូតរដ្ឋធានីលីបង់បានកើតមានករណីផ្ទុះដ៏កក្រើកដែលបណ្តាលឱ្យមានអ្នកស្លាប់និងរងរបួសយ៉ាងច្រើនសន្ធឹក។ ខ្ញុំសូមតាងនាមរដ្ឋាភិបាលនិងប្រជាជនចិន ព្រមទាំងខ្លួនខ្ញុំផ្ទាល់ សូមសម្តែងមរណទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះអ្នករងគ្រោះស្លាប់បាត់បង់ជីវិត និងសម្តែងការសួរសុខទុក្ខយ៉ាងស្មោះចំពោះអ្នករងរបួសនិងគ្រួសារអ្នករងគ្រោះ សូម ជូនពរឱ្យអ្នករងរបួសឆាប់បានជាសះស្បើយ៕

Khcct banner

អត្ថបទទាក់ទង